គោលការណ៍ មានន័យថា១០០ភាគរយ Get link Facebook Twitter Pinterest Email Other Apps March 06, 2022 គោលការណ៍មានន័យថា១០០ភាគរយ។ ទោះត្រូវឈឺផ្សារផ្នែកមនោសញ្ចេតនា និងអារម្មណ៍ក្តី គោលការណ៍ត្រូវអនុវត្តន៍មិនលំអៀង១០០ភាគរយ។ Get link Facebook Twitter Pinterest Email Other Apps Comments
ប្រជាធិបតេយ្យកើតមានពេលមនុស្សម្នាក់ៗមានសេរី April 25, 2021 ពេលប្រជាពលរដ្ឋភូមាចេញទៅធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ដែលបានធ្វើរដ្ឋាប្រហារទំលាក់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី ដែលបានឈ្នះឆ្នោតកាលពីចុងឆ្នាំមុន អ្នកសិក្សាតាមដាននយោបាយនៅស្រុកខ្មែរប្រហែលសួរត្រឡប់មកវិញអំពីវប្បធម៌នយោបាយខ្មែរ ដែលកំពុងញាំញីដោយចលនាបំផ្លាញប្រជាធិបតេយ្យដូចគ្នានៅភូមា។ ប្រាកដណាស់ ការប្រឆាំងប្រជាធិបតេយ្យធ្វើឡើងក្នុងរូមភាពខុសគ្នា ដែលនេះប្រហែលជាមូលហេតុមួយអាចបកស្រាយពីភាពខុសគ្នានៃប្រទេសទាំងពីរ។ ១ទៀតប្រហែលមកពី ប្រវត្តិសាស្ត្រខុសគ្នានៃប្រទេសទាំងពីរ ដោយសារប្រជាជនភូមាមិនចង់វិលត្រលប់ទៅរករបបយោធាវិញ ដែលគ្រប់គ្រងប្រទេសជិតកន្លះសតវត្សតាំងពីបាន€ករាជ្យមក ចំណែកកម្ពុជាវិញបានឆ្លងកាត់របបប៉ុលពត ដែលធ្វើឲ្យពលរដ្ឋខ្មែរបាក់ស្បាត មិនហ៊ានតតាំងជាមួយអាជ្ញាធររដ្ឋ។ អ្នកខ្លះខាងវប្បធម៌និយមប្រហែលអាចគិតថា ដោយសារខ្មែរធ្លាប់ឆ្លងកាត់ការកាប់សម្លាប់ក្នុងទ្រង់ទ្រាយធំ នៅក្នុងរបបប្រល័យពូជសាសន៍ បង្ហាញពីភាពឃោឃៅរបស់មនុស្សខ្មែរ និងនិន្នាការសម្លាប់គ្នា€ង Read more
កម្ពុជា និងវៀតណាម March 17, 2022 ការកសាងស្តូបនៅកម្ពុជាបានកំពង់រីកសាយភាយទូទាំងប្រទេស។ ការវិវត្តន៍ថ្មីនេះបង្ហាញពីការប្រែប្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរទៅដល់កំរិតមួយកាន់តែរឹងមាំថែមទៀត។ តាមពិត ទំនាក់ទំនងរវាងបក្សប្រជាជនកម្ពុជា និងបក្សកុំមុយនីស្តវៀតណាមមិនមែនជារឿងថ្មីទេ។ បក្សប្រជាជនកម្ពុជាជាអតីតបក្សកុំមុយនីស្តីដែលមានសាវតាពីបក្សកុំមុយនីស្តឥណ្ឌូចិន ដែលមានវៀតណាមជាអ្នកផ្តួចផ្តើម។ ការផ្តួលរំលំរបបខ្មែរក្រហមធ្វើឡើងដោយវៀតណាមឆ្នាំ១៩៧៩បង្ហាញពីចេតនារបស់វៀតណាមក្នុងការលើកបន្តុបរបបក្រុងភ្នំពេញថ្មីដែលមានសមានចិត្តល្អ និងរណបខ្លួន។ រណៈសិររំដោះជាតិកម្ពុជា ដែលក្រោយមកក្លាយជាបក្សប្រជាជនកម្ពុជា ជាចំណែកមួយដែលបែកចេញ ពីបក្សកុំមុយនីស្តរបស់ខ្មែរក្រហម។ ក្នុងទសវត្សន៍ឆ្នាំ១៩៨០ បក្សប្រជាជនកម្ពុជានៅបន្តមនោគមន៍វិជ្ជាកុំមុយនីស្តដែលមានវៀតណាម និងសូវៀតជាខ្នងបង្អែក។ នៅ ក្នុងដំណាក់កាលនេះដែលស្តូបទំនាក់ទំនងរវាងបក្សទាំងពីរដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ផ្តើមស្ថាបនាឡើង។ មរកតនេះបានគង់វង្សស្ថិតស្ថេររហូតមក។ ទើបតែប Read more
ការចំណាយ ចំណូល និងការចំណេញនៅក្នុងដំណើរការសាលារៀន August 04, 2020 ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការចំណាយ ចំណូល និងការចំណេញនៅក្នុងដំណើរការសាលារៀន ចេញផ្សាយ ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្សក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃសិក្សាប្រមាណ២០ ទៅ៣០ភាគរយ នៅតាមសាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទាំងថ្លៃចំណាយ ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុងសាលារៀនរបស់វិស័យឯកជន។ លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូសបញ្ជាក់ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូលក្នុងសាលារៀន ហើយអ្វីដែលលោកលើកនេះជាទស្សនៈបុគ្គលតាមបទពិសោធន៍ជាង២០ឆ្នាំដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដថាឆ្លុះបញ្ចាំងគ្រប់សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថា នេះគឺអាចជាប្ Read more
Comments
Post a Comment