Posts

Showing posts from August, 2020

ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន

Image
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន  ចេញផ្សាយ  ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ​ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្ស​ក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃ​សិក្សា​ប្រមាណ​​២០ ទៅ៣០ភាគរយ នៅតាម​សាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេស​ឡាញ អេឌ្យូ​ខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀប​ចំនូវ​រចនា​សម្ព័ន្ធ​ក្នុង​ការ​គ្រប់​​គ្រង​ទាំងថ្លៃចំណាយ ​ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុង​សាលារៀន​របស់​វិស័យ​​ឯកជន។ លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូស​បញ្ជាក់​ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូល​ក្នុងសាលារៀន  ហើយអ្វីដែលលោកលើកនេះជាទស្សនៈ​បុគ្គលតាមបទពិសោធន៍ជាង២០​ឆ្នាំ​ដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដ​ថាឆ្លុះបញ្ចាំង​គ្រប់​សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថា នេះគឺអាចជាប្