Posts

Showing posts from January, 2022

គ្រួសារអ្នក គ្រួសារ​គេ គ្រួសារ​ខ្ញុំ៖ ទំរង់ និង​ខ្លឹម

Image
 ខ្ញុំ​បាន​ឃើញ​អ្នក​ប្រគួត​ចំរៀង​ម្នាក់​គាត់​រៀប​រាប់​សោកសៅ​អំពី​គ្រួសារ។ គាត់​មិន​មាន​ឪពុក មាន​តែ​ម្តាយ​ចាស់ ហើយ​គ្រួសារ​ក្រី​ក្រ​ដែល​បង្ខំ​អោយ​គាត់ និង​បង​ស្រី​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ម្តាយ​ចាស់។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​អវត្តមាន​របស់​ឪពុក ក្នុង​ពេល​គាត់​ចូល​ប្រលង​ចំរៀង ដែល​ធ្វើ​អោយ​គាត់​តូច​ចិត្ត​ក្តុកក្តួល មិន​ដូច​អ្នក​ដទៃ​ដែល​មាន​ឪពុក​ម​ក​លើក​ទឹក​ចិត្ត។ ខ្ញុំ​យល់​ពី អារម្មណ៍​១​នេះ ហើយ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ដូច​គ្នា​កាល​ខ្ញុំ​នៅ​តូច។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​ចង់​ចូល​រួម​ផ្តល់​ជា​ការ​គិត​អំពី​គ្រួសារ និង​សង្គម​ខ្មែរ​ផង​ដែរ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​អោយ​គ្រប់គ្នា​មាន​ការ​ត្រិះ​រិះ​ពិចារណា​កាន់​តែ​ច្រើន​អំពី​បញ្ហា​គ្រួសារ ការរស់​នៅ​របស់​មនុស្ស​ខ្មែរ និង​សេចក្តី​សុខ​របស់​យើង​ផង​ដែរ។ ករណី​ប្អូន​ស្រី​ខាង​លើ​បង្ហាញ​អោយ​ឃើញ​ថា គាត់​គិត​ថា​ពាក្យ​គ្រួសារ​មាន​ន័យ​ជាក់​លាក់​តែ​១​គត់ នោះ​គឺ ឪពុក ម្តាយ និង​កូន​។ នេះ​បាន​មក​ពី​ការ​យល់​ឃើញ​របស់​សង្គម​ខ្មែរ​ទាំង​មូល ដែល​បង្រៀន​ថា ជា​គ្រួសារ​១​ យើង​ត្រូវ​មាន​សមាជិក​ទាំង​នេះ ហើយ​រស់​នៅ​សុខ​ដម​រមនា​ជា​មួយ​គ្នា​រហូត​ដល់​ទី​អវសាន្ត​នៃ​ជីវិត​រៀង​ខ្