Posts

Showing posts from March, 2020

ពត៌មាន​ពិត​ និង​ក្លែងក្លាយ? ធ្វើ​យ៉ាងណា​ទើប​ដឹង?

Image
តើ​អ្វី ហៅ​ថា​ពត៌មាន​ពិត? ​អ្វី ហៅ​ថាពត៌មាន​ក្លែង​ក្លាយ? នេះ​ជា​សំនួរ​ក្តៅ​គគុក​នៅ​គ្រប់​ប្រទេស ពិសេស​សម្រាប់​ប្រទេស​មាន​របប​ផ្តាច់​ការ​ក្នុង​សម័យ​កាល​មាន​សារពត៌មាន​សង្គម។  ហ្វេសប៊ុក​បាន​រីក​សាយ​ភាយ​ មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ហើយ​ជា​ប្រភព​ពត៌មាន​យ់ាង​សំខាន់​សម្រាប់​ពល​រដ្ឋ​កម្ពុជា​រាប់លាន​នាក់។​ ក្រោយ​ពី​រដ្ឋាភិបាល​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​បិទ​ការសែត និង​វិទ្យា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា​មាន​និន្នាការ​ប្រឆាំង ពល​រដ្ឋ​បាន​ងាក​ទៅ រក​បណ្តាញ​សង្គម​សម្រាប់​ទទួល​ពត៌មាន។ ហើយ​កាសែត​ វិទ្យុ ដែល​បិទ​ក៏​បាន​ផ្សាយ​ពត៌មាន​តាម​បណ្តាញ​សង្គម។ ហើយ​ពល​រដ្ឋ​ផ្សេង​ទៀត​មួយ​ចំនួន​ក៏​ចូល​រួម​ចំណែក​ផ្តល់​ពត៌មាន​ក្នុង​បណ្តាញ​នេះ​ដែរ។  រដ្ឋាភិបាល​ក៏​ប្រើ​បណ្តាញ​សង្គម​សម្រាប់​ផ្សាយ​គោល​នយោបាយ ការងារផ្តល់​សេវា និង​ពត៌មាន​សង្គម​តាម​បណ្តាញ​សង្គមហ្វេសប៊ុក។ គណបក្ស​នយបោយ​កាន់​អំណាច និង​បក្ស​តូច​ៗផ្សេង​ទៀត ព្រម​ទាំង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បក្ស​ប្រជាជន​រំលាយ​ក៏​បន្ត​ផ្សាយ​គោល​នយោបាយ​គណបក្ស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ។​ ដូច្នេះសំណួរ​ថា​តើ​អ្វី​ជា​ពត៌មាន​ពិត អ្វី​ជា​ពត៌មាន​ក្លែង​ក្លាយ?