Posts

Showing posts from May, 2022

ចិត្ត​លោភ

 មនុស្ស​ជា​មាន​សេចក្តី​លោភ។ សេចក្តី​ចង់​​បំពេញ​ការ​ស្រេក​ឃ្លាន ជា​ធម្ម​ជាតិ​របស់​មនុស្ស។ គ្រប់គ្នា​ចង់​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​ចង់​បំពេញ​ចំណង់​នេះ​ដល់​អ្នក​ខ្លួន​ស្រលាញ់​ដូច​ជា​កូន​ប្តី​ប្រពន្ធ និង​បង​ប្អូន​ខ្លួន​ជា​ដើម។ នេះ​ក៏​ដោយសារ​មនុស្ស​មាន​សេចក្តី​ស្រលាញ់​ផង​ដែរ។​ ការ​បំពេញ​ការ​ស្រេច​ឃ្លាន​នេះ​វិវត្តន៍​តាម​ការ​ប្រែ​ប្រួល​នៃ​សង្គម​នុស្ស និង​បរិយាកាស​ជុំ​វិញ​ខ្លួន។ ​មនុស្ស​បុរាណ​រស់​ដោយ​ការ​បបាញ់ ហើយ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ប្រព្រឹត្តិ​ទៅ​ជា​ប្រក្រតី។ សកម្ម​ភាព​រាល់​ថ្ងៃ​បន្ត​ជាប់​មក​។ ការ​ប្រែ​ប្រួល​ធម្ម​ជាតិ​ ​គំនិត​ ទំនាក់​ទំនង​សង្គម​ពី​ដំណាក់កាល​មួយ​ទៅ​មួយ​ប្រព្រឹត្តិ​ទៅ​ជា​បន្ត​បន្ទាប់។ ការ​​ចង​គ្នា​ជា​កល​សម្ព័ន្ធ មាន​ការ​គ្រប់គ្រង​ចាប់​ផ្តើម​កើត​ឡើង​សម្រាប់​ការពារ​ការ​ឈ្លាន​ពាន​ពី​ក្រុម​មនុស្ស​ដទៃ និង​ការ​ពារ​ជំរក​ទីលំនៅ ភោគផល ក្នុង​ដែន​ដី​របស់​ខ្លួន​ដើម្បី​ធានា​បំពេញ​ការ​ស្រេកឃ្លាន​របស់​មនុស្ស​ក្នុង​ក្រុម។ ដូច្នេះ​ការ​បែង​ចែក​ការងារ​គ្នា​ធ្វើ​កើត​ឡើង ដោយ​មាន​មនុស្ស​ខ្លះ​ជា​អ្នក​ដឹកនាំ មនុស្ស​ខ្លះ​ជា​អ្នក​ស្វែង​រក​ចំណី មនុស្ស​ខ្លះ​ជា​អ្នក​ការពារ មនុស្ស​ខ្លះ​ជា​អ្នក​ម