Posts

Showing posts from February, 2021

រាជានិយម​​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

ហេតុអ្វី​បាន​ជា លោក កឹម ​សុខា រេរាំ​តាម​ចង្វាក់​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន?

Image
បច្ចុប្បន្ន​នយោបាយ​កម្ពុជា​ឈាន​ដល់​ចំណុច​១​ដែល​គ្រប់គ្នា​អាច​យល់​ស្រប​ថា​នៅ​នឹង​ថ្កល់។ នឹង​ថ្កល់​ ត្រង់​ថា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ព្យួរ​ទាំង​ស្រុង​ ដោយ​មិន​ដឹង​ថា​តើ​ត្រូវ​កំទេច​តែ​ម្តង​ឬ​​ប្រោះ​ឡើង​វិញ។ នេះ ក៏​ដោយ​សារ​តាំង​ពី​សមរង្ស៊ី​រត់​ចោល​ស្រុក ហើយ​កឹម​សុខា​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​មក គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​បិទ​មាត់​សឹង​ទាំង​ស្រុង។  ១២​ខែ​ក្រោយ​ជាប់​ឃុំ​នៅ​ខេត្ត​ត្បូង​ឃ្មុំ លោក​កឹម​សុខា​ត្រូវ​បាន​តុលាការ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។ ១៣​ខែ​ក្រោយ​មក​ទៀត​ ពោល​គឺ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តុលាការ​អនុញ្ញាតិ​ឲ្យ​ដើរ​ហើរ​ទូទាំង​ប្រទេស​បាន តែ​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ។ សព្វថ្ងៃ​ លោក​កឹម​សុខា​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​គ្រប់ច្រក​ល្ហក​ក្នុង​ប្រទេស​ក្នុង​ការ​ធ្វើ​អំណោយ ដើរ​កំសាន្ត និង​ធ្វើ​បុណ្យ​ជា​ដើម។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ធ្វើ​វោហាសាសន៍​នយោបាយ​ណា​១​ ប្រាស​ចាក​អំពី​បំរាម​របស់​តុលការ​ឡើយ។ តើ​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក​កឹម​សុខា​មែន​ទេ? តើ​​លោក​កឹម​សុខា​លែង​ធ្

ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម

Image
  នេះ​ជា​អត្ថបទ​ស្ដីពី​ការ​បាត់​បង់​សាច់​ញាតិ អំពី​ការ​រង់​ចាំ​ដំណឹង និង​អំពី​អ្វី​ដែល​សង្គម​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អ្នក​​ដែល​កំពុង​រង់​ចាំ​ដំណឹង​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ស្ងប់​ចិត្ត។ ខ្ញុំ​ធ្លាប់​បាត់​បង់​សាច់​ញាតិ។ ឪពុក​ខ្ញុំ​បាន​ធ្វើ​មរណៈកាល​កាល​ពី​៣០​ឆ្នាំមុន ពេល​ខ្ញុំ​មាន​អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ ដែល​ទើប​​មាន​អាយុ​៤​ឆ្នាំ​ ក៏​បាន​ស្លាប់​ជា​មួយ​គាត់ដែរ។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ទ័ពព្រៃ​ ដែល​ចូល​មក​លួច​ប្លន់​ភូមិ​ខ្ញុំ​ជា​ញឹក​ញាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប៉ុល​ពត។ ការ​បាត់​បង់​នេះ​ ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទាំង​ស្រុង។ ពេល​ខ្លះ ខ្ញុំ​ក្តុកក្តួល ខ្ញុំ​នឹក​រលឹក ខ្ញុំ​សោក​សៅ ខ្ញុំ​ស្តាយ​ស្រណោះ ខ្ញុំ​មាន​អារម្មណ៍​កំសត់ ដែល​ឪពុក​បាន​ចាក​ចេញ អាណិត​ដែល​ប្អូន​តូច​ម្នាក់​ស្លាប់​ទាំង​មិន​ទាន់​ដឹង​ក្តីផង។ ខ្ញុំ​ធ្លាប់​បង្ហូរ​ទឹក​ភ្នែក​ នៅ​ពេល​ខ្ញុំ​នឹកគាត់។​ រឿង​ខ្ញុំ​កំសត់ ប៉ុន្តែ​ខ្ញុំស្ងប់ចិត្ត​ដោយ​ខ្ញុំ​ដឹង​ថា ពួកគាត់​នឹង​មិន​អាច​វិល​វិញ​ឡើយ ទោះ​មាន​ពេល