Posts

Showing posts from March, 2021

ព្រះ​សង្ឃ៖ ពី​មនុស្ស​បាប មក​ជា​អ្នក​សង្គ្រោះ?

Image
 អំពី​បាប​បុណ្យ​ ជា​ប្រធាន​បទ​សម្រាប់​ការ​កសាង​សង្គម​ពុទ្ធសាសនា​នៅ​ទូ​ទាំង​ពិភព​លោក។ កម្ពុជា​ក៏​ជា​ពុទ្ធសាសន​ប្រទេស​១​ជា​យូរ​លង់​ណាស់​មក​ហើយ ហើយ​ការ​ផ្សព្វផ្សាយ​អំពី​បាប​បុណ្យ​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សង្គម​យ៉ាង​ទូលាយ តាម​រយៈ​ព្រះ​សង្ឃ។ មនុស្ស​ចាស់ៗ​ដែល​ជា​ក្រុម​មនុស្ស​ទៅ​វត្តអារាម​ញឹក​ញាប់ និង​ស្តាប់​ការ​ផ្សាយ​ធម៌​របស់​ព្រះ​សង្ឃ​ បន្ត​យក​ការ​យល់​ឃើញ​អំពី​បាប​បុណ្យ​នេះ​បន្ត​ទៅ​កូន​ចៅ​ក្មេង​ជំនាន់​ក្រោយ​តាម​អន្តរបុគ្គល​​ដែល​កើត​ឡើង​ក្នុង​សង្គម​រាល់​ថ្ងៃ។ នេះ​ខ្ញុំ​មិន​អះ​អាង​ថា គ្រប់​គ្នា​ជឿ​ទាំង​ស្រុង​នូវ​អ្វី​ដែល​ព្រះ​សង្ឃ​ផ្សាយ​នោះ​ទេ តែ​មនុស្ស​ខ្មែរ​ភាគ​ច្រើន​យល់​ដឹង​ជា​ទូ​ទៅ​អំពី​ធម៌​បាប​ និង​ធម៌​បុណ្យ ទោះជា​ថា​តើ​គាត់​យល់​ធម៌​នេះទៅ​ប្រតិបត្តិ​ឬ​អត់​នោះ​ជា​រឿង​ដោយឡែក​១​ទៀត។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ គឺ​អំពី​តួនាទី​របស់​ព្រះ​សង្ឃ​ក្នុង​ការ​ផ្សាយ​ធម៌​បាប​បុណ្យ​នេះ និង​ការ​សាង​ជីវិត​១​តាម​ធម៌​នេះ​មុន​នឹង​ខ្លួន​មាន​នាទី​ជា​អ្នក​ផ្សាយ​ធម៌។ ក្នុង​សង្គម​ខ្មែរ​ជា​ទូទៅ បាប​សំដៅ​ដល់​ការ​ប្រតិបត្តិ​តាម​កាយ​វាចា​ចិត្ត​ដែល​បង្ក​ជា​លំបាក​ដល់​មនុស្ស​សត្វ​ដទៃ ពោល​គឺ​រាល់​លំបាក​ដែល​ខ្

ឋានសួគ៌នៅឯណា?

Image
            មនុស្ស​ខ្មែរ​ភាគ​ច្រើន​ដែល​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និង​ជឿ​លើ​ការ​ទេសនា​របស់​ព្រះ​សង្ឃ​អំពី​សេចក្តី​សុខ តែង​ស្រមៃ​ចង់​ទៅ​ឋាន​សួគ៌។ អ្វី​ដែល​ផ្សាយ​តៗ​គ្នា​រហូត​មក គឺ​ឋាន​សួគ៌​មាន​ តែ​ទាល់​តែ​ជាតិ​ក្រោយ។ មាន​ន័យ​ថា ទាល់​តែ​ក្រោយ​ការ​ស្លាប់ ព្រោះ​ព្រសង្ឃជឿ​ថា ជីវិត​នឹង​កើត​ទៀត ដោយ​អំណាច​នៃ​កម្ម​ផល។ ប៉ុន្តែ​ចុះ​បើ​មិន​មាន​ជាតិ​ក្រោយវិញ? ចុះ​បើ​យើង​រក​ឃើញ​ឋាន​សួគ៌​នៅ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​វិញ វា​នឹង​ក្លាយ​ជា​រឿង​ប្រពៃ​ណាស់​ទៅ ហើយ ដោយ​មិន​ចាំ​បាច់​ឲ្យ​យើង​រង់​ចាំ​ដល់​ជាតិ​ក្រោយ ដែល​មិន​ដឹង​ថា​មាន​ឬអត់​ផង​នោះ។ ពេល​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ធ្វើ​ការ​បក​ស្រាយ​អំពី​ជំនឿ​អំពី​ឋាន​សួគ៌​នេះ និង​ផ្លូវ​ទៅ​រក​ឋាន​សួគ៌​ក្នុង​ជាតិ​នេះ​ដោយ​ពិត​ៗ។ ដើម្បី​ឆ្លើយ​នឹង​សំនួរ​ថា​​តើ​ឋាន​សួគ៌​នៅ​ ឯ ណា? ឬ​ឯណា​ទៅ​ឋាន​សួគ៌? យើង​អាច​យក​ការ​បក​ស្រាយ​នៅ​ក្នុង​ចំរៀងល្បី​១បទ​របស់​លោក​ស៊ិន​ស៊ីសាមុត​ ​ក្រោម​ចំណង​ជើង​ថា ឯណា​ទៅ​ឋាន​សួគ៌ ​មក​ផ្តល់​ជា​គតិ​ខ្លះ​ៗ។ ឆ្លើយ​នឹង​សំនួរដែល​លើក​ឡើង​ដោយ​នារី​ម្នាក់​ជា​គូស្នេហ៍ថា ឯណា​ទៅ​ឋាន​សួគ៌ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បង្ហាញ​ថា នៅ​លើ​ថ្ពាល់​ លើ​ភ្នែក លើ​ទ្រូង​ស្នេហ