Posts

Showing posts from 2020

ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន

Image
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន  ចេញផ្សាយ  ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ​ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្ស​ក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃ​សិក្សា​ប្រមាណ​​២០ ទៅ៣០ភាគរយ នៅតាម​សាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេស​ឡាញ អេឌ្យូ​ខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀប​ចំនូវ​រចនា​សម្ព័ន្ធ​ក្នុង​ការ​គ្រប់​​គ្រង​ទាំងថ្លៃចំណាយ ​ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុង​សាលារៀន​របស់​វិស័យ​​ឯកជន។ លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូស​បញ្ជាក់​ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូល​ក្នុងសាលារៀន  ហើយអ្វីដែលលោកលើកនេះជាទស្សនៈ​បុគ្គលតាមបទពិសោធន៍ជាង២០​ឆ្នាំ​ដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដ​ថាឆ្លុះបញ្ចាំង​គ្រប់​សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថា នេះគឺអាចជាប្

ពត៌មាន​ពិត​ និង​ក្លែងក្លាយ? ធ្វើ​យ៉ាងណា​ទើប​ដឹង?

Image
តើ​អ្វី ហៅ​ថា​ពត៌មាន​ពិត? ​អ្វី ហៅ​ថាពត៌មាន​ក្លែង​ក្លាយ? នេះ​ជា​សំនួរ​ក្តៅ​គគុក​នៅ​គ្រប់​ប្រទេស ពិសេស​សម្រាប់​ប្រទេស​មាន​របប​ផ្តាច់​ការ​ក្នុង​សម័យ​កាល​មាន​សារពត៌មាន​សង្គម។  ហ្វេសប៊ុក​បាន​រីក​សាយ​ភាយ​ មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ហើយ​ជា​ប្រភព​ពត៌មាន​យ់ាង​សំខាន់​សម្រាប់​ពល​រដ្ឋ​កម្ពុជា​រាប់លាន​នាក់។​ ក្រោយ​ពី​រដ្ឋាភិបាល​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​បិទ​ការសែត និង​វិទ្យា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា​មាន​និន្នាការ​ប្រឆាំង ពល​រដ្ឋ​បាន​ងាក​ទៅ រក​បណ្តាញ​សង្គម​សម្រាប់​ទទួល​ពត៌មាន។ ហើយ​កាសែត​ វិទ្យុ ដែល​បិទ​ក៏​បាន​ផ្សាយ​ពត៌មាន​តាម​បណ្តាញ​សង្គម។ ហើយ​ពល​រដ្ឋ​ផ្សេង​ទៀត​មួយ​ចំនួន​ក៏​ចូល​រួម​ចំណែក​ផ្តល់​ពត៌មាន​ក្នុង​បណ្តាញ​នេះ​ដែរ។  រដ្ឋាភិបាល​ក៏​ប្រើ​បណ្តាញ​សង្គម​សម្រាប់​ផ្សាយ​គោល​នយោបាយ ការងារផ្តល់​សេវា និង​ពត៌មាន​សង្គម​តាម​បណ្តាញ​សង្គមហ្វេសប៊ុក។ គណបក្ស​នយបោយ​កាន់​អំណាច និង​បក្ស​តូច​ៗផ្សេង​ទៀត ព្រម​ទាំង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បក្ស​ប្រជាជន​រំលាយ​ក៏​បន្ត​ផ្សាយ​គោល​នយោបាយ​គណបក្ស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ។​ ដូច្នេះសំណួរ​ថា​តើ​អ្វី​ជា​ពត៌មាន​ពិត អ្វី​ជា​ពត៌មាន​ក្លែង​ក្លាយ?

ខ្មែរ​ស្រឡាញ់ខ្មែរ?​ ហេតុ​អ្វី​បាន​ខ្មែរ​បែក​បាក់?

Image
ហេតុអ្វី​បាន​ជា​ខ្មែរ​មិន​ស្រឡាញ់ខ្មែរ? ប្រសិន​បើ​ខ្ញុំ​សួរ​សំនួរ​នេះ​ទៅ​កាន់​មនុស្ស​ធម្ម​តា​ដែល​រស់​នៅ​ប្រកប​របរ​តាម​សមាជីវ គាត់​ប្រហែល​នឹង​ឆ្លើយ​ថា ការ​លើក​ឡើង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ខ្មែរ​ស្រឡាញ់ខ្មែរ។​ តាម​ពិត​ ខ្មែរ​មិន​ស្អប់គ្នា​ទេ។ បើ​យើង​ឃើញ​ម្នាក់​មាន​ទុក្ខលំបាក យើង​នឹង​ជួយ​គ្នា ជួយ​យក​អាសារ​គ្នា មិន​ទុក​អោយ​អ្នក​នោះ​រស់​នៅ​លំបាក ឬស្លាប់​ទេ។ នេះ​អាច​ជា​ចំលើយ​មួយ។ ប៉ុន្តែ​ប្រសិន​បើ​សួរ​សំនួរ​ដដែល​នេះ​ទៅ​កាន់​អ្នក​ស្រាវជ្រាវ អ្នកខ្វល់​ខ្វាយ​នឹង​នយោបាយ និង​អ្នក​ស្នេហាជាតិ​ខ្មែរ​មួយ​ចំនួន យើង​នឹង​បាន​ចំលើយ​ខុស​ពី​ខាង​លើ។ ពួកគាត់​ឆ្លើយ​ថា ខ្មែរ​មិន​ស្រឡាញ់គ្នា និង​បែក​បាក់​ជា​យូរ​មក​ហើយ។ ការ​បែក​បាក់​នេះ​យើង​ឃើញ​ជាក់​ស្តែង​ក្នុង​ទំនាស់​នយោបាយ និង​ការ​ឈ្នានីសគ្នារវាង​ក្រុម​នយោបាយ​ដែល​មាន​និន្នាការ​ផ្សេងគ្នា។ ការ​មិន​ស្រឡាញ់​អោបក្រសោប​គ្នា​នេះ​យើង​ឃើញ​ជាក់​ច្បាស់​ ក្នុង​ស្ថានការ​នៃ​ការ​ធ្វើ​ទុក្ខបុកម្និញ​ពីសំណាក់​គណបក្ស​កាន់​អំណាចទៅ​លើ​ក្រុម​ដែល​មិន​គាំទ្រ ​និង​មាន​គំនិត​នយោបាយ​សេដ្ឋកិច្ច​ផ្សេង។ ការ​រំលាយ​គណបក្ស​នយោបាយ និង​ហាម​ប្រាម​មិន​អោយ​ក្រុម​អ្នក​មាន​គំនិត​នយោបាយ​ផ្សេង