Posts

Showing posts from January, 2021

តើ​មាន​ជាតិក្រោយទេ?

Image
ជា​ពុទ្ធសាសនិក សំនួរ​​អំពី​ជាតិ​ក្រោយ​តែង​លង​ខ្ញុំ​ជា​ដរាប។ ការ​លង​នេះ​មិន​មែន​ខ្ញុំ​​កំពុង​ធ្វើ​អាក្រក់ ហើយ​បារម្ភ​ថា​អំពើ​អាក្រក់​នេះ​នឹង​តាម​លង​ខ្ញុំ​ហើយ​ផ្តល់​ជា​ផល​អាក្រក់​សម្រាប់​ការរស់​នៅ របស់​ខ្ញុំ​មិន​ខាន​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សួរ​សំនួរ​នេះ​ក្នុង​ក្រប​ខ័ណ្ឌ​វិទ្យាសាស្ត្រ និង​ការ​រស់​នៅ​ជាក់​ស្តែង​របស់​មនុស្ស​ខ្មែរ​ក្នុង​កាលៈទេសៈដែល​មាន​សង្គ្រាមរាំង​ជល់ ការ​កាប់​សម្លាប់ ការសងសឹក​ ភាពក្រី​ក្រ និង​ការ​ជីះជាន់​ពី​សំណាក់​បរទេស។  តើ​មាន​ជាតិ​ក្រោយ​ទេ? បើ​មាន​ជាតិ​មុន​មាន​ន័យ​ថា​តើ​ជាតិ​មុន​ខ្មែរ​យើង​ធ្វើ​អ្វី​បាន​ជា​ក្រោយ​មក​លំបាក​ម្លេះ? បើ​មាន​ជាតិ​ក្រោយ​មែន តើ​យើង​គួរ​ធ្វើ​អ្វី​នៅ​ជាតិ​នេះ​ដើម្បី​បាន​រស់​នៅ​ប្រសើរ​នៅ​ជាតិ​ក្រោយ? ទាំង​នេះ​ជា​សំនួរ​ពាក់​ព័ន្ធ​អំពី​ជាតិ​ក្រោយ​ ការចាប់​ជាតិ ដែល​ពុទ្ធសាសនិក​ខ្មែរ​ជឿ​យ៉ាង​ងុបងុល និង​គួរ​ត្រូវ​យក​មក​ពិភាគ្សា។ សម្រាប់​ខ្ញុំ​ ជំនឿ​លើ​ជាតិ​ក្រោយ​នេះ​ជា​ជំនឿ​អត់​ឬស្សគល់ និង​ធ្វើ​អោយ​មនុស្ស​ខ្មែរ​ក្លាយ​ជា​មនុស្ស​ទន់​ខ្សោយ ដើរ​មិន​ទាន់​សង្គម​មនុស្សទំនើប និង​ជួប​ប្រទះ​នូវ​ផល​លំបាក​ខាង​សេដ្ឋកិច្ច​នយោបាយ​ ការ​កាប់​សម្លាប់ និង​ភាពក្រី​ក្រ​តោក​យ៉ាក

ហេតុអ្វី​គួរអានរឿងប្រលោម​លោក?

Image
  សំណួរ​ថា​តើ​ហេតុអ្វី​គួរ​អាន​ប្រលោម​លោក ​ជា​សំណួរ​ដែល​អាច​មាន​ចំលើយ​ច្រើន។ សម្រាប់​អ្នក​មិន​ចាប់​អារម្មណ៍​សំណួរ​នេះ​មិន​មាន​ន័យ​អ្វី​ឡើយ។ ប៉ុន្តែ​នៅ​ទីនេះ​ខ្ញុំ​សូម​លើក​ឡើង​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​អាន​ ហើយ​ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​នោះ​ដែរ​ ខ្ញុំ​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ​តាម​ការ​យល់​ឃើញ​ជា​រួម និង​ឆ្លុំ​បញ្ចាំ​ង​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​មាន។ ជា​មួយ​គ្នា​នេះ​ដែរ ខ្ញុំ​និយាយ​សម្រាប់​តែ​ការ​អាន​ប្រលោម​លោក​ណា​ដែល​អ្នក​អាន​គិត​ថា​ខ្លួន​ចូល​ចិត្ត​ប៉ុណ្ណោះ។ មុនចាប់​ផ្តើម​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​គិត​ថា​យើង​គួរ​យល់​ពី​អ្វី​ជា​ប្រលោម​លោក​ជា​មុន​សិន។ តាម​វចនានុក្រម​សម្តេច​ជូន​ណាត់ ប្រលោម​លោក សំដៅ​ដល់​រឿង​ទាំង​ឡាយ​ណា​ដែល​​ធ្វើ​ឡើង​សំដៅ​ប្រលោម​ចិត្ត​មនុស្សដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង​ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការ​ពណ៍ពិត​ប្រាកដ​ជា​គោល​ចារឹកឡើយ។ នៅ​សម័យ​ដែល​លោក​តែ​ង​សៀវភៅ​វចនានុក្រម​នេះ​ឡើង​ លោក​បាន​លើក​ឡើង​ថា​ សម័យ​នោះ​ប្រលោម​លោក​មាន​បី​ប្រភេទ គឺ​ប្រលោម​លោក​ស្នេហា ប្រលោម​លោកកសាង​ជីវភាពខ្លួន និង​ប្រលោម​លោក​ប្រវត្តិសាស្ត្រ។ នៅ​សម័យ​បច្ចុប្បន្ន ប្រហែល​ប្រលោម​លោក​ប្រភេទ​ច

ហេតុអ្វី​ការ​អប់​រំ​សំខាន់​សម្រាប់​គ្រួសារ?

Image
ការ​អប់​រំ​នៅ​កម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្នុង​រយៈ​បី​ទសវត្ស​ចុង​ក្រោយ​នេះ។ សាលា​បឋម​សិក្សា​មាន​នៅ​សឹង​គ្រប់​ភូមិ​នៅ​ទូ​ទាំង​ប្រទេស។ លើស​ពី​នេះ ទៀត សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ​មាន​គ្រប់​ស្រុក​ និង​គ្រប់​ខេត្ត។ ជា​មួយ​នឹង​ការ​រីក​ចំរើន​នេះ ការ​ចុះ​ឈ្មោះ​ចូល​រៀន​​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ កុមារ​ខ្មែរ​រហូត​ដល់​ជាង​៥០​ភាគ​រយ​មិន​បាន​រៀន​ចប់​ថ្នាក់​ទី​៦ ឬ​កំរិត​បឋម​សិក្សា​ទេ។ ថតភាព​នេះ​​ស្រប​គ្នា​នឹង​ចំនួន​ពល​ករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា​ជាង​៥០​ភាគរយ​មាន​កំរិត​សិក្សា​ខ្ពស់​បំផុត​ត្រឹម​កំរិត​បឋម​សិក្សា​ប៉ុណ្ណោះ។ ដែល​កាន់​តែ​ជា​បញ្ហា​ទៀត​នោះ កំរិត​នៃ​ការ​អាន និង​សរសេរ និង​ចំណេះ​ផ្នែក​គណិត​វិទ្យា​របស់​កុមារ​ខ្មែរ មាន​កំរិត​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេង ដែល​មាន​ការ​សិក្សា​ដូចគ្នា។ តើ​ហេតុ​អ្វី​បាន​ជា​​កុមារ​ខ្មែរ​មាន​ការ​អប់​រំ​ទាប មិន​មាន​ចំណេះ​ដឹង​ខ្ពស់? ភាព​ក្រី​ក្រ​ជា​កត្តា​ចំបង​ដែល​នាំ​ដល់​ការ​បោះបង់​ការសិក្សា។ ខណៈ​ដែល​ភាព​ក្រី​ក​មាន​ការ​ថយ​ចុះ​ពី​ប្រមាណ​៥០​ភាគ​ក្នុង​ឆ្នាំ​២០០០​មក​ដល់​ប្រមាណ​១៨​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៤ ប្រជាជ​ន​ខ្មែរ​ប្រមាណ​