Posts

Showing posts from August, 2021

សមរង្ស៊ី៖ ដេកផ្ទះ​ឈ្នះ​ស្អាត និងអំណាច​ប្រជាធិបតេយ្យនៅ​កម្ពុជា?

Image
កាល​ពីឆ្នាំ​២០១៨ លោកស​មរង្ស៊ីបាន​អំពាវនាវ​អោយ​អ្នក​គាំទ្រ​ខ្លួន​ពហិការ​ការ​បោះឆ្នោត​ ក្រោម​សារ​មួយ​ដែល​គេ​ចាំ​គ្រប់​គ្នា​ថា « ដេក​ផ្ទះ​ឈ្នះ​ស្អាត »។ នេះ​ក៏​ដោយសារ រដ្ឋាភិបាល​បាន​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ហ៊ុន​សែន​មើលឃើញ​ថា បក្ស​ប្រឆាំង​នេះ​​ជា​ការគំរាម​កំហែង​ដល់​អំណាច​ខ្លួន ​និង​អាច​ឈ្នះ​ឆ្នោត។ សារ​នយោបាយ​នេះ​បាន​ក្លាយ​ជា​មូល​បទ​នៃ​ការ​បោះឆ្នោត និង​ឧបករណ៍​នយោបាយ​សម្រាប់​បក្ស​ទាំង​ពីរ។ តើ​សារ​នេះ​​បង្ហាញ​អ្វី អំពី​គំនិត​របស់​លោក​សមរង្ស៊ី​ពាក់​ព័ន្ធ​នឹង​ចលនា​ប្រជាធិបតេយ្យ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ជជែក​នៅ​ពេល​នេះ។ គ្រប់​គ្នា​ដឹង​ថា របប​ក្រុង​ភ្នំពេញ​ព្យាយាម​ធ្វើយ៉ាង​ណា​កុំ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​បោះឆ្នោត។ នេះ​ក៏​ដោយសារ ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​ប្រឆាំង​នេះ​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក។ ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទូល​បាន​សន្លឹក​ឆ្នោត​ចំនួន​៤៨,៨៣​ភាគ​រយ ចំណែកគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៤៤,៤៦ភាគ​រយ។ គណៈបក្ស​ប្រជា​ជន​បាត់​កៅ​អី​សភាចំនួន​២២​កៅ​អី​ បើ​ធៀប​នឹង​ការ​បោះឆ្នោត​អណត្តិ​មុន។ ហើយ​មក​ដល់​ឆ្នាំ​២០១៧ សំលេង​នៃ