Posts

Showing posts from 2021

សមរង្ស៊ី៖ ដេកផ្ទះ​ឈ្នះ​ស្អាត និងអំណាច​ប្រជាធិបតេយ្យនៅ​កម្ពុជា?

Image
កាល​ពីឆ្នាំ​២០១៨ លោកស​មរង្ស៊ីបាន​អំពាវនាវ​អោយ​អ្នក​គាំទ្រ​ខ្លួន​ពហិការ​ការ​បោះឆ្នោត​ ក្រោម​សារ​មួយ​ដែល​គេ​ចាំ​គ្រប់​គ្នា​ថា « ដេក​ផ្ទះ​ឈ្នះ​ស្អាត »។ នេះ​ក៏​ដោយសារ រដ្ឋាភិបាល​បាន​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ហ៊ុន​សែន​មើលឃើញ​ថា បក្ស​ប្រឆាំង​នេះ​​ជា​ការគំរាម​កំហែង​ដល់​អំណាច​ខ្លួន ​និង​អាច​ឈ្នះ​ឆ្នោត។ សារ​នយោបាយ​នេះ​បាន​ក្លាយ​ជា​មូល​បទ​នៃ​ការ​បោះឆ្នោត និង​ឧបករណ៍​នយោបាយ​សម្រាប់​បក្ស​ទាំង​ពីរ។ តើ​សារ​នេះ​​បង្ហាញ​អ្វី អំពី​គំនិត​របស់​លោក​សមរង្ស៊ី​ពាក់​ព័ន្ធ​នឹង​ចលនា​ប្រជាធិបតេយ្យ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ជជែក​នៅ​ពេល​នេះ។ គ្រប់​គ្នា​ដឹង​ថា របប​ក្រុង​ភ្នំពេញ​ព្យាយាម​ធ្វើយ៉ាង​ណា​កុំ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​បោះឆ្នោត។ នេះ​ក៏​ដោយសារ ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​ប្រឆាំង​នេះ​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក។ ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទូល​បាន​សន្លឹក​ឆ្នោត​ចំនួន​៤៨,៨៣​ភាគ​រយ ចំណែកគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៤៤,៤៦ភាគ​រយ។ គណៈបក្ស​ប្រជា​ជន​បាត់​កៅ​អី​សភាចំនួន​២២​កៅ​អី​ បើ​ធៀប​នឹង​ការ​បោះឆ្នោត​អណត្តិ​មុន។ ហើយ​មក​ដល់​ឆ្នាំ​២០១៧ សំលេង​នៃ

ប្រជាធិបតេយ្យ​កើត​មាន​ពេល​​មនុស្ស​ម្នាក់​ៗ​មាន​សេរី

Image
ពេល​ប្រជាពល​រដ្ឋ​ភូមា​ចេញ​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា ដែល​បាន​ធ្វើ​រដ្ឋា​ប្រហារ​ទំលាក់​រដ្ឋាភិបាល​លោក​ស្រី​អ៊ុង​សាន​ស៊ូជី ដែល​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ចុង​ឆ្នាំ​មុន អ្នក​សិក្សា​តាម​ដាន​នយោបាយ​នៅ​ស្រុក​ខ្មែរ​ប្រហែល​សួរ​ត្រឡប់​មក​វិញ​អំពី​វប្បធម៌​នយោបាយ​ខ្មែរ ដែល​កំពុង​ញាំញី​ដោយ​ចលនា​បំផ្លាញ​ប្រជាធិបតេយ្យ​ដូច​គ្នា​នៅ​ភូមា។ ប្រាកដ​ណាស់​ ការ​ប្រឆាំង​ប្រជាធិបតេយ្យ​ធ្វើ​ឡើង​ក្នុង​រូម​ភាព​ខុស​គ្នា ដែល​នេះ​ប្រហែល​ជា​មូល​ហេតុ​មួយ​អាច​បក​ស្រាយ​ពី​ភាព​ខុស​គ្នា​នៃ​ប្រទេស​ទាំង​ពីរ។ ១​ទៀត​ប្រហែល​មក​ពី ប្រវត្តិសាស្ត្រ​ខុស​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​ ដោយ​សារប្រជាជន​ភូមា​មិន​ចង់​វិល​ត្រលប់​ទៅ​រក​របប​យោធា​វិញ ដែល​គ្រប់គ្រង​ប្រទេស​ជិត​កន្លះ​សតវត្ស​តាំង​ពី​បាន​€ករាជ្យ​មក ចំណែក​កម្ពុជា​វិញ​​បាន​ឆ្លង​កាត់​របប​ប៉ុលពត​ ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​បាក់​ស្បាត មិន​ហ៊ាន​តតាំង​ជា​មួយ​អាជ្ញាធរ​រដ្ឋ។ អ្នក​ខ្លះ​ខាង​វប្បធម៌​និយម​ប្រហែល​អាច​គិត​ថា ដោយ​សារ​ខ្មែរ​ធ្លាប់​ឆ្លង​កាត់​ការ​កាប់​សម្លាប់​ក្នុង​ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ បង្ហាញ​ពី​ភាព​ឃោឃៅ​​របស់​មនុស្ស​ខ្មែរ និង​និន្នា​ការ​សម្លាប់​គ្នា​€ង

The pandemic clears the way for CPP victory in 2022 and 2023 elections!

Cambodia is currently grappling with the COVID-19 community transmission. On 20 February 2021, the country found 32 positive cases, its third community transmission, bringing the total number of positive cases since the beginning of the outbreak to 516 cases, 470 recoveries , and zero death. As of 05 April 2021, the Southeast Asian country has recorded 3,028 infections, 24 deaths . As the number of cases spikes every day, the CPP led government has adopted a more stringent measure to restrict people movement. On 1 April, a curfew for a fortnight has been put in place for people in Phnom Penh and the neighboring Kandal province between 8 pm and 5 am with a few exceptions for emergency and movement of essential workers. Sihanoukville was also put into partial lockdown . This latest temporary action was added to a more long-term legal measures such as the State of Emergency Law and the COVID 19 Preventive Law, the laws considered as repressive imposing disproportionate penalties thre

ព្រះ​សង្ឃ៖ ពី​មនុស្ស​បាប មក​ជា​អ្នក​សង្គ្រោះ?

Image
 អំពី​បាប​បុណ្យ​ ជា​ប្រធាន​បទ​សម្រាប់​ការ​កសាង​សង្គម​ពុទ្ធសាសនា​នៅ​ទូ​ទាំង​ពិភព​លោក។ កម្ពុជា​ក៏​ជា​ពុទ្ធសាសន​ប្រទេស​១​ជា​យូរ​លង់​ណាស់​មក​ហើយ ហើយ​ការ​ផ្សព្វផ្សាយ​អំពី​បាប​បុណ្យ​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សង្គម​យ៉ាង​ទូលាយ តាម​រយៈ​ព្រះ​សង្ឃ។ មនុស្ស​ចាស់ៗ​ដែល​ជា​ក្រុម​មនុស្ស​ទៅ​វត្តអារាម​ញឹក​ញាប់ និង​ស្តាប់​ការ​ផ្សាយ​ធម៌​របស់​ព្រះ​សង្ឃ​ បន្ត​យក​ការ​យល់​ឃើញ​អំពី​បាប​បុណ្យ​នេះ​បន្ត​ទៅ​កូន​ចៅ​ក្មេង​ជំនាន់​ក្រោយ​តាម​អន្តរបុគ្គល​​ដែល​កើត​ឡើង​ក្នុង​សង្គម​រាល់​ថ្ងៃ។ នេះ​ខ្ញុំ​មិន​អះ​អាង​ថា គ្រប់​គ្នា​ជឿ​ទាំង​ស្រុង​នូវ​អ្វី​ដែល​ព្រះ​សង្ឃ​ផ្សាយ​នោះ​ទេ តែ​មនុស្ស​ខ្មែរ​ភាគ​ច្រើន​យល់​ដឹង​ជា​ទូ​ទៅ​អំពី​ធម៌​បាប​ និង​ធម៌​បុណ្យ ទោះជា​ថា​តើ​គាត់​យល់​ធម៌​នេះទៅ​ប្រតិបត្តិ​ឬ​អត់​នោះ​ជា​រឿង​ដោយឡែក​១​ទៀត។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ គឺ​អំពី​តួនាទី​របស់​ព្រះ​សង្ឃ​ក្នុង​ការ​ផ្សាយ​ធម៌​បាប​បុណ្យ​នេះ និង​ការ​សាង​ជីវិត​១​តាម​ធម៌​នេះ​មុន​នឹង​ខ្លួន​មាន​នាទី​ជា​អ្នក​ផ្សាយ​ធម៌។ ក្នុង​សង្គម​ខ្មែរ​ជា​ទូទៅ បាប​សំដៅ​ដល់​ការ​ប្រតិបត្តិ​តាម​កាយ​វាចា​ចិត្ត​ដែល​បង្ក​ជា​លំបាក​ដល់​មនុស្ស​សត្វ​ដទៃ ពោល​គឺ​រាល់​លំបាក​ដែល​ខ្

ឋានសួគ៌នៅឯណា?

Image
            មនុស្ស​ខ្មែរ​ភាគ​ច្រើន​ដែល​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និង​ជឿ​លើ​ការ​ទេសនា​របស់​ព្រះ​សង្ឃ​អំពី​សេចក្តី​សុខ តែង​ស្រមៃ​ចង់​ទៅ​ឋាន​សួគ៌។ អ្វី​ដែល​ផ្សាយ​តៗ​គ្នា​រហូត​មក គឺ​ឋាន​សួគ៌​មាន​ តែ​ទាល់​តែ​ជាតិ​ក្រោយ។ មាន​ន័យ​ថា ទាល់​តែ​ក្រោយ​ការ​ស្លាប់ ព្រោះ​ព្រសង្ឃជឿ​ថា ជីវិត​នឹង​កើត​ទៀត ដោយ​អំណាច​នៃ​កម្ម​ផល។ ប៉ុន្តែ​ចុះ​បើ​មិន​មាន​ជាតិ​ក្រោយវិញ? ចុះ​បើ​យើង​រក​ឃើញ​ឋាន​សួគ៌​នៅ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​វិញ វា​នឹង​ក្លាយ​ជា​រឿង​ប្រពៃ​ណាស់​ទៅ ហើយ ដោយ​មិន​ចាំ​បាច់​ឲ្យ​យើង​រង់​ចាំ​ដល់​ជាតិ​ក្រោយ ដែល​មិន​ដឹង​ថា​មាន​ឬអត់​ផង​នោះ។ ពេល​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ធ្វើ​ការ​បក​ស្រាយ​អំពី​ជំនឿ​អំពី​ឋាន​សួគ៌​នេះ និង​ផ្លូវ​ទៅ​រក​ឋាន​សួគ៌​ក្នុង​ជាតិ​នេះ​ដោយ​ពិត​ៗ។ ដើម្បី​ឆ្លើយ​នឹង​សំនួរ​ថា​​តើ​ឋាន​សួគ៌​នៅ​ ឯ ណា? ឬ​ឯណា​ទៅ​ឋាន​សួគ៌? យើង​អាច​យក​ការ​បក​ស្រាយ​នៅ​ក្នុង​ចំរៀងល្បី​១បទ​របស់​លោក​ស៊ិន​ស៊ីសាមុត​ ​ក្រោម​ចំណង​ជើង​ថា ឯណា​ទៅ​ឋាន​សួគ៌ ​មក​ផ្តល់​ជា​គតិ​ខ្លះ​ៗ។ ឆ្លើយ​នឹង​សំនួរដែល​លើក​ឡើង​ដោយ​នារី​ម្នាក់​ជា​គូស្នេហ៍ថា ឯណា​ទៅ​ឋាន​សួគ៌ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បង្ហាញ​ថា នៅ​លើ​ថ្ពាល់​ លើ​ភ្នែក លើ​ទ្រូង​ស្នេហ

រាជានិយម​​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

ហេតុអ្វី​បាន​ជា លោក កឹម ​សុខា រេរាំ​តាម​ចង្វាក់​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន?

Image
បច្ចុប្បន្ន​នយោបាយ​កម្ពុជា​ឈាន​ដល់​ចំណុច​១​ដែល​គ្រប់គ្នា​អាច​យល់​ស្រប​ថា​នៅ​នឹង​ថ្កល់។ នឹង​ថ្កល់​ ត្រង់​ថា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ព្យួរ​ទាំង​ស្រុង​ ដោយ​មិន​ដឹង​ថា​តើ​ត្រូវ​កំទេច​តែ​ម្តង​ឬ​​ប្រោះ​ឡើង​វិញ។ នេះ ក៏​ដោយ​សារ​តាំង​ពី​សមរង្ស៊ី​រត់​ចោល​ស្រុក ហើយ​កឹម​សុខា​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​មក គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​បិទ​មាត់​សឹង​ទាំង​ស្រុង។  ១២​ខែ​ក្រោយ​ជាប់​ឃុំ​នៅ​ខេត្ត​ត្បូង​ឃ្មុំ លោក​កឹម​សុខា​ត្រូវ​បាន​តុលាការ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។ ១៣​ខែ​ក្រោយ​មក​ទៀត​ ពោល​គឺ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តុលាការ​អនុញ្ញាតិ​ឲ្យ​ដើរ​ហើរ​ទូទាំង​ប្រទេស​បាន តែ​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ។ សព្វថ្ងៃ​ លោក​កឹម​សុខា​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​គ្រប់ច្រក​ល្ហក​ក្នុង​ប្រទេស​ក្នុង​ការ​ធ្វើ​អំណោយ ដើរ​កំសាន្ត និង​ធ្វើ​បុណ្យ​ជា​ដើម។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ធ្វើ​វោហាសាសន៍​នយោបាយ​ណា​១​ ប្រាស​ចាក​អំពី​បំរាម​របស់​តុលការ​ឡើយ។ តើ​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក​កឹម​សុខា​មែន​ទេ? តើ​​លោក​កឹម​សុខា​លែង​ធ្