ខ្មែរស្រឡាញ់ខ្មែរ? ហេតុអ្វីបានខ្មែរបែកបាក់?
ហេតុអ្វីបានជាខ្មែរមិនស្រឡាញ់ខ្មែរ? ប្រសិនបើខ្ញុំសួរសំនួរនេះទៅកាន់មនុស្សធម្មតាដែលរស់នៅប្រកបរបរតាមសមាជីវ គាត់ប្រហែលនឹងឆ្លើយថា ការលើកឡើងនេះមិនត្រឹមត្រូវទេ។ តាមពិតខ្មែរស្រឡាញ់ខ្មែរ។ តាមពិត ខ្មែរមិនស្អប់គ្នាទេ។ បើយើងឃើញម្នាក់មានទុក្ខលំបាក យើងនឹងជួយគ្នា ជួយយកអាសារគ្នា មិនទុកអោយអ្នកនោះរស់នៅលំបាក ឬស្លាប់ទេ។ នេះអាចជាចំលើយមួយ។ ប៉ុន្តែប្រសិនបើសួរសំនួរដដែលនេះទៅកាន់អ្នកស្រាវជ្រាវ អ្នកខ្វល់ខ្វាយនឹងនយោបាយ និងអ្នកស្នេហាជាតិខ្មែរមួយចំនួន យើងនឹងបានចំលើយខុសពីខាងលើ។ ពួកគាត់ឆ្លើយថា ខ្មែរមិនស្រឡាញ់គ្នា និងបែកបាក់ជាយូរមកហើយ។ ការបែកបាក់នេះយើងឃើញជាក់ស្តែងក្នុងទំនាស់នយោបាយ និងការឈ្នានីសគ្នារវាងក្រុមនយោបាយដែលមាននិន្នាការផ្សេងគ្នា។ ការមិនស្រឡាញ់អោបក្រសោបគ្នានេះយើងឃើញជាក់ច្បាស់ ក្នុងស្ថានការនៃការធ្វើទុក្ខបុកម្និញពីសំណាក់គណបក្សកាន់អំណាចទៅលើក្រុមដែលមិនគាំទ្រ និងមានគំនិតនយោបាយសេដ្ឋកិច្ចផ្សេង។ ការរំលាយគណបក្សនយោបាយ និងហាមប្រាមមិនអោយក្រុមអ្នកមានគំនិតនយោបាយផ្សេង...