ពត៌មានពិត និងក្លែងក្លាយ? ធ្វើយ៉ាងណាទើបដឹង?
តើអ្វី ហៅថាពត៌មានពិត? អ្វី ហៅថាពត៌មានក្លែងក្លាយ? នេះជាសំនួរក្តៅគគុកនៅគ្រប់ប្រទេស ពិសេសសម្រាប់ប្រទេសមានរបបផ្តាច់ការក្នុងសម័យកាលមានសារពត៌មានសង្គម។
ហ្វេសប៊ុកបានរីកសាយភាយ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកម្ពុជា ហើយជាប្រភពពត៌មានយ់ាងសំខាន់សម្រាប់ពលរដ្ឋកម្ពុជារាប់លាននាក់។ ក្រោយពីរដ្ឋាភិបាលរំលាយគណបក្សប្រឆាំង និងការបិទការសែត និងវិទ្យាមួយចំនួនដែលរដ្ឋាភិបាលចោទថាមាននិន្នាការប្រឆាំង ពលរដ្ឋបានងាកទៅ រកបណ្តាញសង្គមសម្រាប់ទទួលពត៌មាន។ ហើយកាសែត វិទ្យុ ដែលបិទក៏បានផ្សាយពត៌មានតាមបណ្តាញសង្គម។ ហើយពលរដ្ឋផ្សេងទៀតមួយចំនួនក៏ចូលរួមចំណែកផ្តល់ពត៌មានក្នុងបណ្តាញនេះដែរ។
រដ្ឋាភិបាលក៏ប្រើបណ្តាញសង្គមសម្រាប់ផ្សាយគោលនយោបាយ ការងារផ្តល់សេវា និងពត៌មានសង្គមតាមបណ្តាញសង្គមហ្វេសប៊ុក។ គណបក្សនយបោយកាន់អំណាច និងបក្សតូចៗផ្សេងទៀត ព្រមទាំងបក្សសង្គ្រោះជាតិដែលត្រូវបក្សប្រជាជនរំលាយក៏បន្តផ្សាយគោលនយោបាយគណបក្សតាមបណ្តាញសង្គមហ្វេសប៊ុកដែរ។ ដូច្នេះសំណួរថាតើអ្វីជាពត៌មានពិត អ្វីជាពត៌មានក្លែងក្លាយ?
Comments
Post a Comment