សមរង្ស៊ី៖ ដេកផ្ទះឈ្នះស្អាត និងអំណាចប្រជាធិបតេយ្យនៅកម្ពុជា?
កាលពីឆ្នាំ២០១៨ លោកសមរង្ស៊ីបានអំពាវនាវអោយអ្នកគាំទ្រខ្លួនពហិការការបោះឆ្នោត ក្រោមសារមួយដែលគេចាំគ្រប់គ្នាថា « ដេកផ្ទះឈ្នះស្អាត »។ នេះក៏ដោយសារ រដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយសារហ៊ុនសែនមើលឃើញថា បក្សប្រឆាំងនេះជាការគំរាមកំហែងដល់អំណាចខ្លួន និងអាចឈ្នះឆ្នោត។ សារនយោបាយនេះបានក្លាយជាមូលបទនៃការបោះឆ្នោត និងឧបករណ៍នយោបាយសម្រាប់បក្សទាំងពីរ។ តើសារនេះបង្ហាញអ្វី អំពីគំនិតរបស់លោកសមរង្ស៊ីពាក់ព័ន្ធនឹងចលនាប្រជាធិបតេយ្យជាអ្វីដែលខ្ញុំនឹងជជែកនៅពេលនេះ។ គ្រប់គ្នាដឹងថា របបក្រុងភ្នំពេញព្យាយាមធ្វើយ៉ាងណាកុំអោយគណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោត។ នេះក៏ដោយសារ ប្រជាប្រិយភាពរបស់គណបក្សប្រឆាំងនេះបានកើតឡើងយ៉ាងខ្លាំងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក។ ការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទូលបានសន្លឹកឆ្នោតចំនួន៤៨,៨៣ភាគរយ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៤៤,៤៦ភាគរយ។ គណៈបក្សប្រជាជនបាត់កៅអីសភាចំនួន២២កៅអី បើធៀបនឹងការបោះឆ្នោតអណត្តិមុន។ ហើយមកដល់ឆ្នាំ២០១៧ សំលេងនៃ...