គ្រួសារអ្នក គ្រួសារគេ គ្រួសារខ្ញុំ៖ ទំរង់ និងខ្លឹម
ខ្ញុំបានឃើញអ្នកប្រគួតចំរៀងម្នាក់គាត់រៀបរាប់សោកសៅអំពីគ្រួសារ។ គាត់មិនមានឪពុក មានតែម្តាយចាស់ ហើយគ្រួសារក្រីក្រដែលបង្ខំអោយគាត់ និងបងស្រីត្រូវរកស៊ីចិញ្ចឹមម្តាយចាស់។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺអវត្តមានរបស់ឪពុក ក្នុងពេលគាត់ចូលប្រលងចំរៀង ដែលធ្វើអោយគាត់តូចចិត្តក្តុកក្តួល មិនដូចអ្នកដទៃដែលមានឪពុកមកលើកទឹកចិត្ត។ ខ្ញុំយល់ពី អារម្មណ៍១នេះ ហើយខ្ញុំធ្លាប់មានអារម្មណ៍ដូចគ្នាកាលខ្ញុំនៅតូច។ ទោះយ៉ាងនេះក៏ដោយ ខ្ញុំចង់ចូលរួមផ្តល់ជាការគិតអំពីគ្រួសារ និងសង្គមខ្មែរផងដែរ ហើយសង្ឃឹមថានឹងធ្វើអោយគ្រប់គ្នាមានការត្រិះរិះពិចារណាកាន់តែច្រើនអំពីបញ្ហាគ្រួសារ ការរស់នៅរបស់មនុស្សខ្មែរ និងសេចក្តីសុខរបស់យើងផងដែរ។ ករណីប្អូនស្រីខាងលើបង្ហាញអោយឃើញថា គាត់គិតថាពាក្យគ្រួសារមានន័យជាក់លាក់តែ១គត់ នោះគឺ ឪពុក ម្តាយ និងកូន។ នេះបានមកពីការយល់ឃើញរបស់សង្គមខ្មែរទាំងមូល ដែលបង្រៀនថា ជាគ្រួសារ១ យើងត្រូវមានសមាជិកទាំងនេះ ហើយរស់នៅសុខដមរមនាជាមួយគ្នារហូតដល់ទីអវសាន្តនៃជីវិតរៀ...