ចិត្តឃោឃៅ
មនុស្សគ្រប់រូបកើតមកមានចិត្តឃោឃៅ។ ចិត្តឃោឃៅនេះសំដៅដល់ចេតនាអាក្រក់ទាំងឡាយដែលរួមមានដូចជាសួនតួនិយម សេចក្តីលោភលន់ សេចក្តីរួចរាល់អាចធ្វើរាល់អំពើអាក្រក់ទាំងឡាយដល់អ្នកដទៃដើម្បីផលប្រយោជន៍សួនតួទាំងផ្នែកសម្ភារ ទាំងផ្នែកចិត្ត និងការចង់បានឥតឈប់ឈរ។ ចិត្តឃោឃៅនេះអាចផ្សាំងបានដោយសារសង្គម និងការសិក្សារៀនសូត្រដើម្បីអោយមនុស្សគ្រប់គ្នាក្លាយជាសមាជិកសង្គមមួយល្អបំបាត់នូវភាពឃោឃៅនេះ សំដៅដល់ការកសាងសង្គម១ប្រកបបោយសុខដមរមនាគោរពគ្នាទៅវិញ ទៅ មកបំពេញនូវសេចក្តីលោភរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់១ដែលផ្តល់ភាពស្មើមុខគ្នារវាងមនុស្សគ្រប់គ្នា។ ដូច្នេះកិច្ចការកសាងបុគ្គលគ្រប់រូបក្នុងសង្គមអោយក្លាយទៅជាមនុស្សមានចិត្តល្អបំបាត់នូវចិត្តឃោឃៅធ្លាក់មកលើសង្គម។ សង្គមនេះសំដៅដល់មហាអង្គការដែលកើតឡើងពីសមាជិកសង្គមទាំងអស់នេះ។ ហើយក្នុងសម័យទំនើបមានរដ្ឋជាអង្គខ្ពស់បំផុត។ ដូច្នេះភារកិច្ចធ្លាក់លើរដ្ឋក្នុងការរៀបចំសង្គម១ប្រកបដោយសុខដមរមនាឈានឆ្ពោះទៅរកសុខមាលភាពដើម្បីសមាជិកទាំងអស់ក្នុងសង្គ...