ចិត្តលោភ
មនុស្សជាមានសេចក្តីលោភ។ សេចក្តីចង់បំពេញការស្រេកឃ្លាន ជាធម្មជាតិរបស់មនុស្ស។ គ្រប់គ្នាចង់មានអាហារហូបចុកគ្រប់គ្រាន់ និងចង់បំពេញចំណង់នេះដល់អ្នកខ្លួនស្រលាញ់ដូចជាកូនប្តីប្រពន្ធ និងបងប្អូនខ្លួនជាដើម។ នេះក៏ដោយសារមនុស្សមានសេចក្តីស្រលាញ់ផងដែរ។ ការបំពេញការស្រេចឃ្លាននេះវិវត្តន៍តាមការប្រែប្រួលនៃសង្គមនុស្ស និងបរិយាកាសជុំវិញខ្លួន។ មនុស្សបុរាណរស់ដោយការបបាញ់ ហើយការរស់នៅប្រចាំថ្ងៃប្រព្រឹត្តិទៅជាប្រក្រតី។ សកម្មភាពរាល់ថ្ងៃបន្តជាប់មក។ ការប្រែប្រួលធម្មជាតិ គំនិត ទំនាក់ទំនងសង្គមពីដំណាក់កាលមួយទៅមួយប្រព្រឹត្តិទៅជាបន្តបន្ទាប់។ ការចងគ្នាជាកលសម្ព័ន្ធ មានការគ្រប់គ្រងចាប់ផ្តើមកើតឡើងសម្រាប់ការពារការឈ្លានពានពីក្រុមមនុស្សដទៃ និងការពារជំរកទីលំនៅ ភោគផល ក្នុងដែនដីរបស់ខ្លួនដើម្បីធានាបំពេញការស្រេកឃ្លានរបស់មនុស្សក្នុងក្រុម។ ដូច្នេះការបែងចែកការងារគ្នាធ្វើកើតឡើង ដោយមានមនុស្សខ្លះជាអ្នកដឹកនាំ មនុស្សខ្លះជាអ្នកស្វែងរកចំណី មនុស្សខ្លះជាអ្នកការពារ មនុស្សខ្លះជាអ្នកមើលថែគ្រួសារ ។ល។ ការបែងចែកការងារនេះបន្តរហូតមកដល់សម័យទំនើបដែលមានស្តេច មានរដ្ឋ មានកងទ័ព មានពាណិជ្ជករ ។ល។ នេះជាការវិវត្តន៍ឆ្លងកាត់អទិភាពរបស់មនុស្សរាប់ពាន់ឆ្នាំ។
ការវិវត្តន៍នេះស្របនឹងពេលដែលមនុស្សមានសេចក្តីលោភកាន់តែខ្លាំង និងសួនតួកាន់តែក្រាស់។ ការរស់នៅរួមបានប្រែប្រួលបន្តិចម្តងៗរហូតដល់មានការរស់នៅជាគ្រួសារតូចៗ ដែលមានត្រឹមប្តីប្រពន្ទកូនចៅ និងញ្ញាតិខ្លះៗប៉ុណ្ណោះ។ គ្រួសារធ្វើការចិញ្ចឹមខ្លួនរៀងៗខ្លួន ហើយការដោះដូរក៏ចាប់ផ្តើមឡើង។ ការដោះដូរនេះគឺដើម្បីបង្គ្រប់សេចក្តីត្រូវការរបស់មនុស្ស។ គ្រួសារខ្លះដែលមានសម្ភាររបស់របស់កសិផល ដែលគ្រួសារផ្សេងមិនមានអាចយករបស់ខ្លួនទៅ ដូរនឹងរបស់ផ្សេងទៀតដែលគ្រួសារផ្សេងមានដើម្បីអោយគ្រប់គ្នាមានរបស់ផ្សេងៗមកប្រើប្រាស់ ហូបចុកដើម្បីបំពេញនូវសេចក្តី ត្រូវការរបស់មនុស្ស។ សេចក្តីត្រូវការនេះប្រែប្រួលពីសេចក្តីត្រូវការហូបចុក ដល់ការរស់នៅការព្យាបាល និងដល់ការរីករាយផ្នែកអារម្មណ៍។ ការរីករាយផ្នែកអារម្មណ៍នេះ មានដល់ការសប្បាយចិត្តរីករាយនឹងរបស់ផ្សេងៗដែលខ្លួនគិតថាប្លែកខុសពី មុន ។ល។ ឧទាហារណ៍ ដូចមនុស្សពី មុនមែនដែលគិតពីគ្រែ តែដល់ក្រោយមកគិតថាគ្រែជាគ្រឿងដែលនាំដល់ការរីករាយក្នុងការរស់នៅ។ សេចក្តីចង់បាន នេះជាផ្នែកមួយនៃការវិវត្តន៍ការគិតរបស់មនុស្ស ហើយបន្តបន្ទាប់មកមានឥទ្ធិពលដល់ការកំណត់អំពីតំលៃជាសង្គម ដោយគ្រប់គ្នាធ្វើតាមគ្នា ឃើញថាល្អ និងបន្តច្នៃប្រឌិត ជាហូរហែរមក។
ការច្នៃប្រឌិតបង្ករជាតម្រូវការ ជាការបង្កើតទ្រព្យសម្បត្តិ និងការប្រែប្រួលតម្រូវការដើម្បី បំពេញការរស់នៅ និងសេចក្តីលោភរបស់មនុស្ស។
នៅមានត
Comments
Post a Comment