Posts
Showing posts from February, 2021
ហេតុអ្វីបានជា លោក កឹម សុខា រេរាំតាមចង្វាក់នយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន?
- Get link
- X
- Other Apps
បច្ចុប្បន្ននយោបាយកម្ពុជាឈានដល់ចំណុច១ដែលគ្រប់គ្នាអាចយល់ស្របថានៅនឹងថ្កល់។ នឹងថ្កល់ ត្រង់ថាប្រជាធិបតេយ្យត្រូវបានព្យួរទាំងស្រុង ដោយមិនដឹងថាតើត្រូវកំទេចតែម្តងឬប្រោះឡើងវិញ។ នេះ ក៏ដោយសារតាំងពីសមរង្ស៊ីរត់ចោលស្រុក ហើយកឹមសុខាត្រូវរដ្ឋាភិបាលចាប់ដាក់គុក និងចោទប្រកាន់ពីបទក្បត់ជាតិកាលពីខែកញ្ញាឆ្នាំ២០១៧មក គណបក្សប្រឆាំងត្រូវបានគេបិទមាត់សឹងទាំងស្រុង។ ១២ខែក្រោយជាប់ឃុំនៅខេត្តត្បូងឃ្មុំ លោកកឹមសុខាត្រូវបានតុលាការឲ្យស្ថិតនៅក្រៅឃុំ តែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ១៣ខែក្រោយមកទៀត ពោលគឺនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ លោកត្រូវបានតុលាការអនុញ្ញាតិឲ្យដើរហើរទូទាំងប្រទេសបាន តែមិនមានសិទ្ធិធ្វើនយោបាយ។ សព្វថ្ងៃ លោកកឹមសុខាមានសិទ្ធិធ្វើដំណើរទៅគ្រប់ច្រកល្ហកក្នុងប្រទេសក្នុងការធ្វើអំណោយ ដើរកំសាន្ត និងធ្វើបុណ្យជាដើម។ ប៉ុន្តែលោកក៏មិនបានធ្វើវោហាសាសន៍នយោបាយណា១ ប្រាសចាកអំពីបំរាមរបស់តុលការឡើយ។ តើនេះជាយុទ្ធសាស្ត្រនយោបាយរបស់លោកកឹមសុខាមែនទេ? តើលោកកឹមសុខាលែ...
ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម
- Get link
- X
- Other Apps
នេះជាអត្ថបទស្ដីពីការបាត់បង់សាច់ញាតិ អំពីការរង់ចាំដំណឹង និងអំពីអ្វីដែលសង្គមអាចធ្វើបានដើម្បីឲ្យអ្នកដែលកំពុងរង់ចាំដំណឹងពីមនុស្សដែលខ្លួនស្រលាញ់បានស្ងប់ចិត្ត។ ខ្ញុំធ្លាប់បាត់បង់សាច់ញាតិ។ ឪពុកខ្ញុំបានធ្វើមរណៈកាលកាលពី៣០ឆ្នាំមុន ពេលខ្ញុំមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ។ តាមពិត ប្អូនប្រុសពៅខ្ញុំម្នាក់ ដែលទើបមានអាយុ៤ឆ្នាំ ក៏បានស្លាប់ជាមួយគាត់ដែរ។ ពួកគាត់ទាំងពីរត្រូវបានសម្លាប់ដោយពួកទ័ពព្រៃ ដែលចូលមកលួចប្លន់ភូមិខ្ញុំជាញឹកញាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយការដួលរលំនៃរបបប៉ុលពត។ ការបាត់បង់នេះ ផ្លាស់ប្តូរជីវិតខ្ញុំ និងគ្រួសារខ្ញុំទាំងស្រុង។ ពេលខ្លះ ខ្ញុំក្តុកក្តួល ខ្ញុំនឹករលឹក ខ្ញុំសោកសៅ ខ្ញុំស្តាយស្រណោះ ខ្ញុំមានអារម្មណ៍កំសត់ ដែលឪពុកបានចាកចេញ អាណិតដែលប្អូនតូចម្នាក់ស្លាប់ទាំងមិនទាន់ដឹងក្តីផង។ ខ្ញុំធ្លាប់បង្ហូរទឹកភ្នែក នៅពេលខ្ញុំនឹកគាត់។ រឿងខ្ញុំកំសត់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដោយខ្ញុំដឹងថា ពួកគាត់នឹងមិនអាចវិលវិញឡើយ ទោះមាន...