ប្រជាធិបតេយ្យកើតមានពេលមនុស្សម្នាក់ៗមានសេរី
ពេលប្រជាពលរដ្ឋភូមាចេញទៅធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ដែលបានធ្វើរដ្ឋាប្រហារទំលាក់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី ដែលបានឈ្នះឆ្នោតកាលពីចុងឆ្នាំមុន អ្នកសិក្សាតាមដាននយោបាយនៅស្រុកខ្មែរប្រហែលសួរត្រឡប់មកវិញអំពីវប្បធម៌នយោបាយខ្មែរ ដែលកំពុងញាំញីដោយចលនាបំផ្លាញប្រជាធិបតេយ្យដូចគ្នានៅភូមា។ ប្រាកដណាស់ ការប្រឆាំងប្រជាធិបតេយ្យធ្វើឡើងក្នុងរូមភាពខុសគ្នា ដែលនេះប្រហែលជាមូលហេតុមួយអាចបកស្រាយពីភាពខុសគ្នានៃប្រទេសទាំងពីរ។ ១ទៀតប្រហែលមកពី ប្រវត្តិសាស្ត្រខុសគ្នានៃប្រទេសទាំងពីរ ដោយសារប្រជាជនភូមាមិនចង់វិលត្រលប់ទៅរករបបយោធាវិញ ដែលគ្រប់គ្រងប្រទេសជិតកន្លះសតវត្សតាំងពីបាន€ករាជ្យមក ចំណែកកម្ពុជាវិញបានឆ្លងកាត់របបប៉ុលពត ដែលធ្វើឲ្យពលរដ្ឋខ្មែរបាក់ស្បាត មិនហ៊ានតតាំងជាមួយអាជ្ញាធររដ្ឋ។ អ្នកខ្លះខាងវប្បធម៌និយមប្រហែលអាចគិតថា ដោយសារខ្មែរធ្លាប់ឆ្លងកាត់ការកាប់សម្លាប់ក្នុងទ្រង់ទ្រាយធំ នៅក្នុងរបបប្រល័យពូជសាសន៍ បង្ហាញពីភាពឃោឃៅរបស់មនុស្សខ្មែរ និងនិន្នាការសម្លាប់គ្នា€ង...