តើមានជាតិក្រោយទេ?
ជាពុទ្ធសាសនិក សំនួរអំពីជាតិក្រោយតែងលងខ្ញុំជាដរាប។ ការលងនេះមិនមែនខ្ញុំកំពុងធ្វើអាក្រក់ ហើយបារម្ភថាអំពើអាក្រក់នេះនឹងតាមលងខ្ញុំហើយផ្តល់ជាផលអាក្រក់សម្រាប់ការរស់នៅ របស់ខ្ញុំមិនខាននោះទេ។ ប៉ុន្តែខ្ញុំសួរសំនួរនេះក្នុងក្របខ័ណ្ឌវិទ្យាសាស្ត្រ និងការរស់នៅជាក់ស្តែងរបស់មនុស្សខ្មែរក្នុងកាលៈទេសៈដែលមានសង្គ្រាមរាំងជល់ ការកាប់សម្លាប់ ការសងសឹក ភាពក្រីក្រ និងការជីះជាន់ពីសំណាក់បរទេស។ តើមានជាតិក្រោយទេ? បើមានជាតិមុនមានន័យថាតើជាតិមុនខ្មែរយើងធ្វើអ្វីបានជាក្រោយមកលំបាកម្លេះ? បើមានជាតិក្រោយមែន តើយើងគួរធ្វើអ្វីនៅជាតិនេះដើម្បីបានរស់នៅប្រសើរនៅជាតិក្រោយ? ទាំងនេះជាសំនួរពាក់ព័ន្ធអំពីជាតិក្រោយ ការចាប់ជាតិ ដែលពុទ្ធសាសនិកខ្មែរជឿយ៉ាងងុបងុល និងគួរត្រូវយកមកពិភាគ្សា។ សម្រាប់ខ្ញុំ ជំនឿលើជាតិក្រោយនេះជាជំនឿអត់ឬស្សគល់ និងធ្វើអោយមនុស្សខ្មែរក្លាយជាមនុស្សទន់ខ្សោយ ដើរមិនទាន់សង្គមមនុស្សទំនើប និងជួបប្រទះនូវផលលំបាកខាងសេដ្ឋកិច្ចនយោបាយ ការកាប់សម្លាប់ និងភាពក្រីក្រតោក...