Posts
ហេតុអ្វីបានជា លោក កឹម សុខា រេរាំតាមចង្វាក់នយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន?
- Get link
- X
- Other Apps
បច្ចុប្បន្ននយោបាយកម្ពុជាឈានដល់ចំណុច១ដែលគ្រប់គ្នាអាចយល់ស្របថានៅនឹងថ្កល់។ នឹងថ្កល់ ត្រង់ថាប្រជាធិបតេយ្យត្រូវបានព្យួរទាំងស្រុង ដោយមិនដឹងថាតើត្រូវកំទេចតែម្តងឬប្រោះឡើងវិញ។ នេះ ក៏ដោយសារតាំងពីសមរង្ស៊ីរត់ចោលស្រុក ហើយកឹមសុខាត្រូវរដ្ឋាភិបាលចាប់ដាក់គុក និងចោទប្រកាន់ពីបទក្បត់ជាតិកាលពីខែកញ្ញាឆ្នាំ២០១៧មក គណបក្សប្រឆាំងត្រូវបានគេបិទមាត់សឹងទាំងស្រុង។ ១២ខែក្រោយជាប់ឃុំនៅខេត្តត្បូងឃ្មុំ លោកកឹមសុខាត្រូវបានតុលាការឲ្យស្ថិតនៅក្រៅឃុំ តែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ១៣ខែក្រោយមកទៀត ពោលគឺនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ លោកត្រូវបានតុលាការអនុញ្ញាតិឲ្យដើរហើរទូទាំងប្រទេសបាន តែមិនមានសិទ្ធិធ្វើនយោបាយ។ សព្វថ្ងៃ លោកកឹមសុខាមានសិទ្ធិធ្វើដំណើរទៅគ្រប់ច្រកល្ហកក្នុងប្រទេសក្នុងការធ្វើអំណោយ ដើរកំសាន្ត និងធ្វើបុណ្យជាដើម។ ប៉ុន្តែលោកក៏មិនបានធ្វើវោហាសាសន៍នយោបាយណា១ ប្រាសចាកអំពីបំរាមរបស់តុលការឡើយ។ តើនេះជាយុទ្ធសាស្ត្រនយោបាយរបស់លោកកឹមសុខាមែនទេ? តើលោកកឹមសុខាលែ...
ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម
- Get link
- X
- Other Apps
នេះជាអត្ថបទស្ដីពីការបាត់បង់សាច់ញាតិ អំពីការរង់ចាំដំណឹង និងអំពីអ្វីដែលសង្គមអាចធ្វើបានដើម្បីឲ្យអ្នកដែលកំពុងរង់ចាំដំណឹងពីមនុស្សដែលខ្លួនស្រលាញ់បានស្ងប់ចិត្ត។ ខ្ញុំធ្លាប់បាត់បង់សាច់ញាតិ។ ឪពុកខ្ញុំបានធ្វើមរណៈកាលកាលពី៣០ឆ្នាំមុន ពេលខ្ញុំមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ។ តាមពិត ប្អូនប្រុសពៅខ្ញុំម្នាក់ ដែលទើបមានអាយុ៤ឆ្នាំ ក៏បានស្លាប់ជាមួយគាត់ដែរ។ ពួកគាត់ទាំងពីរត្រូវបានសម្លាប់ដោយពួកទ័ពព្រៃ ដែលចូលមកលួចប្លន់ភូមិខ្ញុំជាញឹកញាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយការដួលរលំនៃរបបប៉ុលពត។ ការបាត់បង់នេះ ផ្លាស់ប្តូរជីវិតខ្ញុំ និងគ្រួសារខ្ញុំទាំងស្រុង។ ពេលខ្លះ ខ្ញុំក្តុកក្តួល ខ្ញុំនឹករលឹក ខ្ញុំសោកសៅ ខ្ញុំស្តាយស្រណោះ ខ្ញុំមានអារម្មណ៍កំសត់ ដែលឪពុកបានចាកចេញ អាណិតដែលប្អូនតូចម្នាក់ស្លាប់ទាំងមិនទាន់ដឹងក្តីផង។ ខ្ញុំធ្លាប់បង្ហូរទឹកភ្នែក នៅពេលខ្ញុំនឹកគាត់។ រឿងខ្ញុំកំសត់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដោយខ្ញុំដឹងថា ពួកគាត់នឹងមិនអាចវិលវិញឡើយ ទោះមាន...
តើមានជាតិក្រោយទេ?
- Get link
- X
- Other Apps
ជាពុទ្ធសាសនិក សំនួរអំពីជាតិក្រោយតែងលងខ្ញុំជាដរាប។ ការលងនេះមិនមែនខ្ញុំកំពុងធ្វើអាក្រក់ ហើយបារម្ភថាអំពើអាក្រក់នេះនឹងតាមលងខ្ញុំហើយផ្តល់ជាផលអាក្រក់សម្រាប់ការរស់នៅ របស់ខ្ញុំមិនខាននោះទេ។ ប៉ុន្តែខ្ញុំសួរសំនួរនេះក្នុងក្របខ័ណ្ឌវិទ្យាសាស្ត្រ និងការរស់នៅជាក់ស្តែងរបស់មនុស្សខ្មែរក្នុងកាលៈទេសៈដែលមានសង្គ្រាមរាំងជល់ ការកាប់សម្លាប់ ការសងសឹក ភាពក្រីក្រ និងការជីះជាន់ពីសំណាក់បរទេស។ តើមានជាតិក្រោយទេ? បើមានជាតិមុនមានន័យថាតើជាតិមុនខ្មែរយើងធ្វើអ្វីបានជាក្រោយមកលំបាកម្លេះ? បើមានជាតិក្រោយមែន តើយើងគួរធ្វើអ្វីនៅជាតិនេះដើម្បីបានរស់នៅប្រសើរនៅជាតិក្រោយ? ទាំងនេះជាសំនួរពាក់ព័ន្ធអំពីជាតិក្រោយ ការចាប់ជាតិ ដែលពុទ្ធសាសនិកខ្មែរជឿយ៉ាងងុបងុល និងគួរត្រូវយកមកពិភាគ្សា។ សម្រាប់ខ្ញុំ ជំនឿលើជាតិក្រោយនេះជាជំនឿអត់ឬស្សគល់ និងធ្វើអោយមនុស្សខ្មែរក្លាយជាមនុស្សទន់ខ្សោយ ដើរមិនទាន់សង្គមមនុស្សទំនើប និងជួបប្រទះនូវផលលំបាកខាងសេដ្ឋកិច្ចនយោបាយ ការកាប់សម្លាប់ និងភាពក្រីក្រតោក...
ហេតុអ្វីគួរអានរឿងប្រលោមលោក?
- Get link
- X
- Other Apps
សំណួរថាតើហេតុអ្វីគួរអានប្រលោមលោក ជាសំណួរដែលអាចមានចំលើយច្រើន។ សម្រាប់អ្នកមិនចាប់អារម្មណ៍សំណួរនេះមិនមានន័យអ្វីឡើយ។ ប៉ុន្តែនៅទីនេះខ្ញុំសូមលើកឡើងសម្រាប់មនុស្សដែលចូលចិត្តអាន ហើយដោយសារខ្ញុំជាមនុស្សម្នាក់ក្នុងនោះដែរ ខ្ញុំនឹងឆ្លើយនឹងសំណួរនេះតាមការយល់ឃើញជារួម និងឆ្លុំបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំមាន។ ជាមួយគ្នានេះដែរ ខ្ញុំនិយាយសម្រាប់តែការអានប្រលោមលោកណាដែលអ្នកអានគិតថាខ្លួនចូលចិត្តប៉ុណ្ណោះ។ មុនចាប់ផ្តើមឆ្លើយសំណួរនេះ ខ្ញុំគិតថាយើងគួរយល់ពីអ្វីជាប្រលោមលោកជាមុនសិន។ តាមវចនានុក្រមសម្តេចជូនណាត់ ប្រលោមលោក សំដៅដល់រឿងទាំងឡាយណាដែលធ្វើឡើងសំដៅប្រលោមចិត្តមនុស្សដែលអ្នកតែងប្រតិដ្ឋប្រដូចឡើងដោយឥតមានច្បាប់ដើមជាការពណ៍ពិតប្រាកដជាគោលចារឹកឡើយ។ នៅសម័យដែលលោកតែងសៀវភៅវចនានុក្រមនេះឡើង លោកបានលើកឡើងថា សម័យនោះប្រលោមលោកមានបីប្រភេទ គឺប្រលោមលោកស្នេហា ប្រលោមលោកកសាងជីវភាពខ្លួន និងប្រលោមលោកប្រវត្តិសាស្ត្រ។ នៅសម័យបច្ចុប្បន្ន ប្រហែលប្រលោមលោកប្រភ...
ហេតុអ្វីការអប់រំសំខាន់សម្រាប់គ្រួសារ?
- Get link
- X
- Other Apps
ការអប់រំនៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងក្នុងរយៈបីទសវត្សចុងក្រោយនេះ។ សាលាបឋមសិក្សាមាននៅសឹងគ្រប់ភូមិនៅទូទាំងប្រទេស។ លើសពីនេះ ទៀត សាលាអនុវិទ្យាល័យ និងវិទ្យាល័យមានគ្រប់ស្រុក និងគ្រប់ខេត្ត។ ជាមួយនឹងការរីកចំរើននេះ ការចុះឈ្មោះចូលរៀនមានការកើនឡើងជាលំដាប់។ ទោះជាយ៉ាងនេះក៏ដោយ កុមារខ្មែររហូតដល់ជាង៥០ភាគរយមិនបានរៀនចប់ថ្នាក់ទី៦ ឬកំរិតបឋមសិក្សាទេ។ ថតភាពនេះស្របគ្នានឹងចំនួនពលករខ្មែរដែលកំពុងបំពេញការងារនៅកម្ពុជាជាង៥០ភាគរយមានកំរិតសិក្សាខ្ពស់បំផុតត្រឹមកំរិតបឋមសិក្សាប៉ុណ្ណោះ។ ដែលកាន់តែជាបញ្ហាទៀតនោះ កំរិតនៃការអាន និងសរសេរ និងចំណេះផ្នែកគណិតវិទ្យារបស់កុមារខ្មែរ មានកំរិតទាបជាងបណ្តាប្រទេសផ្សេង ដែលមានការសិក្សាដូចគ្នា។ តើហេតុអ្វីបានជាកុមារខ្មែរមានការអប់រំទាប មិនមានចំណេះដឹងខ្ពស់? ភាពក្រីក្រជាកត្តាចំបងដែលនាំដល់ការបោះបង់ការសិក្សា។ ខណៈដែលភាពក្រីកមានការថយចុះពីប្រមាណ៥០ភាគក្នុងឆ្នាំ២០០០មកដល់ប្រមាណ១៨ភាគរយក្នុងឆ្នាំ២០១៤ ប្រជាជនខ្មែរប្រមាណ...
ការចំណាយ ចំណូល និងការចំណេញនៅក្នុងដំណើរការសាលារៀន
- Get link
- X
- Other Apps
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការចំណាយ ចំណូល និងការចំណេញនៅក្នុងដំណើរការសាលារៀន ចេញផ្សាយ ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្សក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃសិក្សាប្រមាណ២០ ទៅ៣០ភាគរយ នៅតាមសាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទាំងថ្លៃចំណាយ ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុងសាលារៀនរបស់វិស័យឯកជន។ លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូសបញ្ជាក់ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូលក្នុងសាលារៀន ហើយអ្វីដែលលោកលើកនេះជាទស្សនៈបុគ្គលតាមបទពិសោធន៍ជាង២០ឆ្នាំដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដថាឆ្លុះបញ្ចាំងគ្រប់សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថ...