Posts

ចិត្ត​លោភ

 មនុស្ស​ជា​មាន​សេចក្តី​លោភ។ សេចក្តី​ចង់​​បំពេញ​ការ​ស្រេក​ឃ្លាន ជា​ធម្ម​ជាតិ​របស់​មនុស្ស។ គ្រប់គ្នា​ចង់​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​ចង់​បំពេញ​ចំណង់​នេះ​ដល់​អ្នក​ខ្លួន​ស្រលាញ់​ដូច​ជា​កូន​ប្តី​ប្រពន្ធ និង​បង​ប្អូន​ខ្លួន​ជា​ដើម។ នេះ​ក៏​ដោយសារ​មនុស្ស​មាន​សេចក្តី​ស្រលាញ់​ផង​ដែរ។​ ការ​បំពេញ​ការ​ស្រេច​ឃ្លាន​នេះ​វិវត្តន៍​តាម​ការ​ប្រែ​ប្រួល​នៃ​សង្គម​នុស្ស និង​បរិយាកាស​ជុំ​វិញ​ខ្លួន។ ​មនុស្ស​បុរាណ​រស់​ដោយ​ការ​បបាញ់ ហើយ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ប្រព្រឹត្តិ​ទៅ​ជា​ប្រក្រតី។ សកម្ម​ភាព​រាល់​ថ្ងៃ​បន្ត​ជាប់​មក​។ ការ​ប្រែ​ប្រួល​ធម្ម​ជាតិ​ ​គំនិត​ ទំនាក់​ទំនង​សង្គម​ពី​ដំណាក់កាល​មួយ​ទៅ​មួយ​ប្រព្រឹត្តិ​ទៅ​ជា​បន្ត​បន្ទាប់។ ការ​​ចង​គ្នា​ជា​កល​សម្ព័ន្ធ មាន​ការ​គ្រប់គ្រង​ចាប់​ផ្តើម​កើត​ឡើង​សម្រាប់​ការពារ​ការ​ឈ្លាន​ពាន​ពី​ក្រុម​មនុស្ស​ដទៃ និង​ការ​ពារ​ជំរក​ទីលំនៅ ភោគផល ក្នុង​ដែន​ដី​របស់​ខ្លួន​ដើម្បី​ធានា​បំពេញ​ការ​ស្រេកឃ្លាន​របស់​មនុស្ស​ក្នុង​ក្រុម។ ដូច្នេះ​ការ​បែង​ចែក​ការងារ​គ្នា​ធ្វើ​កើត​ឡើង ដោយ​មាន​មនុស្ស​ខ្លះ​ជា​អ្នក​ដឹកនាំ មនុស្ស​ខ្លះ​ជា​អ្នក​ស្វែង​រក​ចំណី មនុស្ស​ខ្លះ​ជា​អ្នក​ការពារ មនុស្ស​ខ្លះ​ជា​អ្នក​ម

ចិត្តឃោឃៅ

 មនុស្ស​គ្រប់រូប​កើត​មក​មាន​ចិត្ត​ឃោឃៅ។ ចិត្ត​ឃោឃៅ​នេះ​សំដៅ​ដល់​ចេតនា​អាក្រក់​ទាំង​ឡាយ​ដែល​រួម​មាន​ដូច​ជា​សួនតួនិយម សេចក្តីលោភលន់ សេចក្តី​រួចរាល់​អាច​ធ្វើ​រាល់​អំពើអាក្រក់​ទាំង​ឡាយ​ដល់​អ្នក​ដទៃ​ដើម្បី​ផល​ប្រយោជន៍​សួន​តួ​ទាំង​ផ្នែក​សម្ភារ ទាំង​ផ្នែក​ចិត្ត និង​ការ​ចង់​បាន​ឥត​ឈប់ឈរ។ ចិត្ត​ឃោឃៅ​នេះ​អាច​ផ្សាំងបាន​ដោយសារ​សង្គម និងការ​សិក្សា​រៀន​សូត្រ​ដើម្បី​អោយ​មនុស្ស​គ្រប់គ្នា​ក្លាយ​ជា​សមាជិក​សង្គម​មួយ​ល្អ​បំបាត់​នូវ​ភាព​ឃោឃៅ​នេះ សំដៅ​ដល់​ការ​កសាង​សង្គម​១​ប្រកប​បោយ​សុខដម​រមនាគោរព​គ្នា​ទៅ​វិញ ទៅ មក​បំពេញ​នូវ​សេចក្តី​លោភ​របស់​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​១​ដែល​ផ្តល់​ភាព​ស្មើ​មុខ​គ្នា​រវាង​មនុស្ស​គ្រប់គ្នា។ ដូច្នេះ​កិច្ច​ការ​កសាង​បុគ្គលគ្រប់រូប​ក្នុង​សង្គម​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ចិត្ត​ល្អ​បំបាត់​នូវ​ចិត្ត​ឃោឃៅ​ធ្លាក់​មក​លើ​សង្គម។ សង្គម​នេះ​សំដៅ​ដល់​មហា​អង្គការដែល​កើត​ឡើង​ពី​សមាជិក​សង្គម​ទាំង​អស់​នេះ។ ហើយ​ក្នុង​សម័យ​ទំនើប​មាន​រដ្ឋ​ជា​អង្គ​ខ្ពស់​បំផុត។ ដូច្នេះ​ភារកិច្ច​ធ្លាក់​លើ​រដ្ឋ​ក្នុង​ការ​រៀបចំសង្គម​១​ប្រកប​ដោយ​សុខដម​រមនា​ឈាន​ឆ្ពោះ​ទៅ​រក​សុខមាល​ភាព​ដើម្បី​សមាជិក​ទាំង​អស់​ក្នុង​សង្គម។ ស

ខ្មែរ ខ្មាំង និង​សត្រូវ

 នៅ​ក្នុង​សង្គម​ខ្មែរ ពាក្យ​ខ្មាំង​ និង​សត្រូវ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់សង្គម​ទាំង​មូល។ មួយ​ចំណែក ពាក្យ​ទាំង​នេះ​បង្ហាញ​ពី​ប្រវត្តិ​សង្គ្រាម​កាប់​សំលាប់​រវាង​ខ្មែរ និង​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​វៀតណាម។ មួយ​ចំណែក ជាប់​ជំពាក់​នឹង​សង្គ្រាម​ជា​មួយ​ប្រទេស​ជិត​ខាង​នេះ​ដែរ គឺ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ការ​កាន់​កាប់​អំណាច​នយោបាយ​ខ្មែរ។ ហើយ​មួយ​ចំណែក​ទៀត គឺ​ដោយ​សារ​ប្រវត្តិសាស្ត្រ​នៃ​របប​ផ្តាច់​ការ​ដែល​មាន​បន្ត​ជា​ហូរហែរ​រហូត​មក​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ។ ពាក្យ​ទាំង​នេះ​នៅ​បន្ត​មាន​អត្ថន័យ​ក្នុង​នយោបាយ​ខ្មែរ និង​សង្គម​ខ្មែរ​រហូត​មក​ដល់​រាល់​ថ្ងៃ ហើយ​និង​មាន​ឥទ្ធិពល​សម្រាប់​ការ​អភិវឌ្ឍ​នយោបាយ​ប្រជាធិបតេយ្យ និង​ការ​អភវិឌ្ឍ​សេដ្ឋកិច្ច​។ អត្ថបទ​នេះ​សំដៅ​ចូល​រួម​ចំណែក​បង្ហាញ​ពី​ឬស្សគល់​នៃ​ពាក្យ​ទាំង​នេះ ពីផលលំបាក​ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ និង​ការ​កសាង​ជាតិ​ខ្មែរ​ទាំង​មូល​រួម​ទាំង​ផ្នែក​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ។ ក្នុង​សង្គម​ខ្មែរ ពេល​និយាយ​អំពី​សត្រូវ​ខ្មែរ ប្រហែល​គ្រប់​គ្នា​នឹង​យល់​ស្រប​ថា វៀតណាម​ជា​សត្រូវ​ទី​១ ថៃ​ជា​សត្រូវ​ទី​២។ ចំលើ

កម្ពុជា និង​វៀតណាម

 ការកសាង​ស្តូប​នៅ​កម្ពុជា​បាន​កំពង់​រីក​សាយ​ភាយទូទាំង​ប្រទេស។ ការ​វិវត្តន៍​ថ្មី​នេះបង្ហាញ​ពីកា​រប្រែប្រួល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរទៅ​ដល់​កំរិត​មួយ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។ តាម​ពិត ទំនាក់​ទំនង​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុំមុយ​នីស្ត​វៀតណាម​មិន​មែន​ជា​រឿង​ថ្មី​ទេ។ បក្ស​ប្រជាជន​កម្ពុជា​ជាអតីត​បក្ស​កុំ​មុយនីស្តី​ដែល​មាន​សាវតា​ពី​បក្ស​កុំ​មុយនីស្ត​ឥណ្ឌូចិន ដែល​មាន​វៀតណាម​ជា​អ្នក​ផ្តួច​ផ្តើម។ ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ធ្វើឡើង​ដោយ​វៀតណាម​ឆ្នាំ​១៩៧៩​បង្ហាញ​ពី​ចេតនា​របស់​វៀតណាម​ក្នុង​ការ​លើក​បន្តុប​របប​ក្រុង​ភ្នំពេញ​ថ្មី​ដែល​​មាន​សមានចិត្ត​ល្អ និង​រណប​ខ្លួន។ រណៈសិររំដោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​ក្លាយ​ជា​បក្ស​ប្រជាជន​កម្ពុជា ជា​ចំណែក​មួយ​ដែល​បែក​ចេញ ពី​បក្ស​កុំ​មុយនីស្ត​របស់​ខ្មែរក្រហម។ ក្នុង​ទសវត្សន៍​ឆ្នាំ​១៩៨០ បក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​មនោគមន៍​វិជ្ជា​កុំ​មុយនីស្ត​ដែល​មាន​វៀតណាម និង​សូវៀត​ជា​ខ្នង​បង្អែក។ នៅ ក្នុង​ដំណាក់​កាល​នេះ​ដែល​ស្តូប​ទំនាក់​ទំនង​រ​វាង​បក្ស​ទាំង​ពីរ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ស្ថាបនា​ឡើង។ មរកតនេះ​បាន​គង់​វង្ស​ស្ថិត​ស្ថេររហូត​មក។ ទើប​តែ​ប

ប្រជាធិបតេយ្យ​មូល​ដ្ឋាន៖ ប្តូរ​ការ​គិត ប្តូរ​ប្រវត្តិសាស្ត្រ ប្តូរ​សង្គម

សព្វថ្ងៃ​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ន័យ​ស្មើនឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ជា​តំណាង​ផ្ទាល់​នៅគៀក​នឹង​ប្រជាពល​រដ្ឋ។ ការ​បោះឆ្នោត​រាល់​ថ្ងៃ​គឺ​ធ្វើ​ឡើង​រាល់​ប្រាំ​ឆ្នាំ​ម្តង។ ការ​បោះឆ្នោត​នឹង​កើត​ឡើង​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៥ មិថុនា​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ការ​បោះឆ្នោត​ធ្វើ​ឡើង​តាម​រយៈ​គណៈបក្ស​នយោបាយ។ មាន​ន័យ​ថា គណៈបក្ស​នយោបាយ​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​នៅ​គណៈកម្មការ​បោះឆ្នោតដោយ​មាន​លេខ​រៀងជាក់​លាក់។ ចំនួន​កៅអី​ដែល​បាន​មក​នឹង​ផ្តល់​ដល់​បេក្ខ​ជន​ក្នុង​បញ្ជីរគណៈបក្ស​តាម​លេខរៀង​ជា​បន្តបន្ទាប់គ្នា។ បើ​បេក្ខជន​នេះ​បាត់​សមាជិកភាព​គណបក្ស​ គាត់​នឹង​បាត់​បង់​តួនាទី​ជា​ក្រុម​ប្រឹក្សា​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​កៅអឺ​ទំនេរ​នេះ​នឹង​ផ្តល់​ដល់​បេក្ខជន​បន្ទាប់​ក្នុង​បញ្ជីរ​គណបក្ស ដោយ​មាន​ការ​ស្នើរ​សុំ​ពី​គណៈបក្ស​សាមី។ ឃុំ​សង្កាត់​នៅ​ស្រុក​ខ្មែរ​មាន​ជំនួន​១៦៥២​ឃុំ (នេះ​បើ​តាម​ចំនួន​ឃុំ​ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រគួត​ប្រជែង​ក្នុង​ការ​បោះឆ្នោតា​ឆ្នាំ​២០២២​ខាង​មុខ​នេះ)។ ក្នុង​១ឃុំ​អាច​មាន​ក្រុម​ប្រឹក្សា​ពី​៧​រូប ទៅ​១១​រូប ហើយ​ក្រុម​ប្រឹក្សា​នីមួយ​ៗ​មាន​ប្រធាន​១​រូប​ដែល​ហៅ​ថា​មេឃុំ​ ឬ​ចៅ​សង្ក

គោល​ការណ៍ មាន​ន័យ​ថា​១០០​ភាគ​រយ

គោល​ការណ៍​មាន​ន័យ​ថា​១០០​ភាគ​រយ។ ទោះ​ត្រូវ​ឈឺផ្សារ​ផ្នែក​មនោសញ្ចេតនា និង​អារម្មណ៍ក្តី គោលការណ៍​ត្រូវ​អនុវត្តន៍​មិន​លំអៀង​១០០ភាគ​រយ។

យុត្តិធម៌សង្គម៖ សីលធម៌

សីលធម៌​មាន​ការ​ប្រែ​ប្រួល​តាម​ទេស​កាល​ ដូច​ការ​ផ្លាស់​ប្តូរ​នៃ​ជីវិត​រស់​នៅ​របស់​មនុស្ស​ដូច្នោះ​ដែរ។ សីល​ធម៌​សំដៅ​ដល់​ការ​កសាង​ភាព​ជា​មនុស្ស​ដើម្បី​អោយ​ការ​រស់​នៅ​មាន​សុខដម​រមនា ​ប្រកប​ដោយ​សន្តិភាព និង​បង្ក​អោយ​សង្គម​មាន​អត្ថិភាព​ជា​និរន្តន៍។​ ការ​កសាង​សីល​ធម៌​នេះ​ចាំ​បាច់​ត្រូវ​ការ​ពេល​កសាង​តាំង​ពី​មនុស្ស​នៅ​តូច ហើយ​សង្គម​ទាំង​មូល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការសាង​នេះ ទាំង​អស់​គ្នា។ ប្រសិន​បើ​សីល​ធម៌​សំដៅ​ដល់​ការ​ទំនាក់​ទំនង​របស់​មនុស្ស​ក្នុង​ភាព​ជា​មនុស្ស​ដើម្បី​មិត្តភាព​ ភាព​ថ្លៃ​ថ្នូ​ជា​មនុស្ស និង​សង្គម​មាន​ដំណើរ​ទៅ មុខ​ប្រកប​ដោយ​សន្តិភាព និង​ការ​រីក​ចំរើន យើង​គួរ​លើក​ឡើង​ថា​តើ​សកម្ម​ភាព​ ឬ​ឥរិយាបទ​របស់​មនុស្ស​អ្វី​ខ្លះ​ដែល​ជា​សីល​ធម៌​នេះ។ ឥរិយាបទ​ទាំង​នេះ​មាន​ឥរិយាបទ​​សាមញ្ញ​ដូច​ជា ការ​គោរព​គ្នា។ ខ្ញុំ​ចង់​លើក​យក​ការគោរព​គ្នា​នេះ​មក​និយាយ​ក្នុង​ទីនេះ។ ការ​គោរព​គ្នា​នេះ​សំដៅ​ដល់​ការ​មើល​ឃើញ​លើ​មនុស្ស​ដទៃ​ប្រៀប​បាន​នឹង​ខ្លួន​ឯង។ និយាយ​ម្យ៉ាង​ទៀត យើង​ត្រូវ​ចាត់​ទុក​គេ​ជា​ខ្លួន​យើង។ ការ​គោរព​គ្នា​នេះ​នាំ​ទៅ​ដល់​ការ​ដោះ​ស្រាយ​នូវ​ការ​សង្ស័យ ការ​មិន​ទុក​ចិត្ត​គ្នា ឬ​ការ​ធ្វើ​ការ​រួម​គ