គោលការណ៍ មានន័យថា១០០ភាគរយ Get link Facebook X Pinterest Email Other Apps March 06, 2022 គោលការណ៍មានន័យថា១០០ភាគរយ។ ទោះត្រូវឈឺផ្សារផ្នែកមនោសញ្ចេតនា និងអារម្មណ៍ក្តី គោលការណ៍ត្រូវអនុវត្តន៍មិនលំអៀង១០០ភាគរយ។ Get link Facebook X Pinterest Email Other Apps Comments
ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម February 04, 2021 នេះជាអត្ថបទស្ដីពីការបាត់បង់សាច់ញាតិ អំពីការរង់ចាំដំណឹង និងអំពីអ្វីដែលសង្គមអាចធ្វើបានដើម្បីឲ្យអ្នកដែលកំពុងរង់ចាំដំណឹងពីមនុស្សដែលខ្លួនស្រលាញ់បានស្ងប់ចិត្ត។ ខ្ញុំធ្លាប់បាត់បង់សាច់ញាតិ។ ឪពុកខ្ញុំបានធ្វើមរណៈកាលកាលពី៣០ឆ្នាំមុន ពេលខ្ញុំមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ។ តាមពិត ប្អូនប្រុសពៅខ្ញុំម្នាក់ ដែលទើបមានអាយុ៤ឆ្នាំ ក៏បានស្លាប់ជាមួយគាត់ដែរ។ ពួកគាត់ទាំងពីរត្រូវបានសម្លាប់ដោយពួកទ័ពព្រៃ ដែលចូលមកលួចប្លន់ភូមិខ្ញុំជាញឹកញាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយការដួលរលំនៃរបបប៉ុលពត។ ការបាត់បង់នេះ ផ្លាស់ប្តូរជីវិតខ្ញុំ និងគ្រួសារខ្ញុំទាំងស្រុង។ ពេលខ្លះ ខ្ញុំក្តុកក្តួល ខ្ញុំនឹករលឹក ខ្ញុំសោកសៅ ខ្ញុំស្តាយស្រណោះ ខ្ញុំមានអារម្មណ៍កំសត់ ដែលឪពុកបានចាកចេញ អាណិតដែលប្អូនតូចម្នាក់ស្លាប់ទាំងមិនទាន់ដឹងក្តីផង។ ខ្ញុំធ្លាប់បង្ហូរទឹកភ្នែក នៅពេលខ្ញុំនឹកគាត់។ រឿងខ្ញុំកំសត់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដោយខ្ញុំដឹងថា ពួកគាត់នឹងមិនអាចវិលវិញឡើយ ទោះមាន... Read more
ឋានសួគ៌នៅឯណា? March 14, 2021 មនុស្សខ្មែរភាគច្រើនដែលប្រតិបត្តិព្រះពុទ្ធសាសនា និងជឿលើការទេសនារបស់ព្រះសង្ឃអំពីសេចក្តីសុខ តែងស្រមៃចង់ទៅឋានសួគ៌។ អ្វីដែលផ្សាយតៗគ្នារហូតមក គឺឋានសួគ៌មាន តែទាល់តែជាតិក្រោយ។ មានន័យថា ទាល់តែក្រោយការស្លាប់ ព្រោះព្រសង្ឃជឿថា ជីវិតនឹងកើតទៀត ដោយអំណាចនៃកម្មផល។ ប៉ុន្តែចុះបើមិនមានជាតិក្រោយវិញ? ចុះបើយើងរកឃើញឋានសួគ៌នៅក្នុងពេលដែលយើងរស់នៅវិញ វានឹងក្លាយជារឿងប្រពៃណាស់ទៅ ហើយ ដោយមិនចាំបាច់ឲ្យយើងរង់ចាំដល់ជាតិក្រោយ ដែលមិនដឹងថាមានឬអត់ផងនោះ។ ពេលនេះ ខ្ញុំចង់ចូលរួមធ្វើការបកស្រាយអំពីជំនឿអំពីឋានសួគ៌នេះ និងផ្លូវទៅរកឋានសួគ៌ក្នុងជាតិនេះដោយពិតៗ។ ដើម្បីឆ្លើយនឹងសំនួរថាតើឋានសួគ៌នៅ ឯ ណា? ឬឯណាទៅឋានសួគ៌? យើងអាចយកការបកស្រាយនៅក្នុងចំរៀងល្បី១បទរបស់លោកស៊ិនស៊ីសាមុត ក្រោមចំណងជើងថា ឯណាទៅឋានសួគ៌ មកផ្តល់ជាគតិខ្លះៗ។ ឆ្លើយនឹងសំនួរដែលលើកឡើងដោយនារីម្នាក់ជាគូស្នេហ៍ថា ឯណាទៅឋានសួគ៌ អ្នកនិពន្ធបានធ្វើការបង្ហាញថា នៅ... Read more
Comments
Post a Comment