Posts

ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម

Image
  នេះ​ជា​អត្ថបទ​ស្ដីពី​ការ​បាត់​បង់​សាច់​ញាតិ អំពី​ការ​រង់​ចាំ​ដំណឹង និង​អំពី​អ្វី​ដែល​សង្គម​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អ្នក​​ដែល​កំពុង​រង់​ចាំ​ដំណឹង​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ស្ងប់​ចិត្ត។ ខ្ញុំ​ធ្លាប់​បាត់​បង់​សាច់​ញាតិ។ ឪពុក​ខ្ញុំ​បាន​ធ្វើ​មរណៈកាល​កាល​ពី​៣០​ឆ្នាំមុន ពេល​ខ្ញុំ​មាន​អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ ដែល​ទើប​​មាន​អាយុ​៤​ឆ្នាំ​ ក៏​បាន​ស្លាប់​ជា​មួយ​គាត់ដែរ។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ទ័ពព្រៃ​ ដែល​ចូល​មក​លួច​ប្លន់​ភូមិ​ខ្ញុំ​ជា​ញឹក​ញាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប៉ុល​ពត។ ការ​បាត់​បង់​នេះ​ ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទាំង​ស្រុង។ ពេល​ខ្លះ ខ្ញុំ​ក្តុកក្តួល ខ្ញុំ​នឹក​រលឹក ខ្ញុំ​សោក​សៅ ខ្ញុំ​ស្តាយ​ស្រណោះ ខ្ញុំ​មាន​អារម្មណ៍​កំសត់ ដែល​ឪពុក​បាន​ចាក​ចេញ អាណិត​ដែល​ប្អូន​តូច​ម្នាក់​ស្លាប់​ទាំង​មិន​ទាន់​ដឹង​ក្តីផង។ ខ្ញុំ​ធ្លាប់​បង្ហូរ​ទឹក​ភ្នែក​ នៅ​ពេល​ខ្ញុំ​នឹកគាត់។​ រឿង​ខ្ញុំ​កំសត់ ប៉ុន្តែ​ខ្ញុំស្ងប់ចិត្ត​ដោយ​ខ្ញុំ​ដឹង​ថា ពួកគាត់​នឹង​មិន​អាច​វិល​វិញ​ឡើយ ទោះ​មាន...

តើ​មាន​ជាតិក្រោយទេ?

Image
ជា​ពុទ្ធសាសនិក សំនួរ​​អំពី​ជាតិ​ក្រោយ​តែង​លង​ខ្ញុំ​ជា​ដរាប។ ការ​លង​នេះ​មិន​មែន​ខ្ញុំ​​កំពុង​ធ្វើ​អាក្រក់ ហើយ​បារម្ភ​ថា​អំពើ​អាក្រក់​នេះ​នឹង​តាម​លង​ខ្ញុំ​ហើយ​ផ្តល់​ជា​ផល​អាក្រក់​សម្រាប់​ការរស់​នៅ របស់​ខ្ញុំ​មិន​ខាន​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សួរ​សំនួរ​នេះ​ក្នុង​ក្រប​ខ័ណ្ឌ​វិទ្យាសាស្ត្រ និង​ការ​រស់​នៅ​ជាក់​ស្តែង​របស់​មនុស្ស​ខ្មែរ​ក្នុង​កាលៈទេសៈដែល​មាន​សង្គ្រាមរាំង​ជល់ ការ​កាប់​សម្លាប់ ការសងសឹក​ ភាពក្រី​ក្រ និង​ការ​ជីះជាន់​ពី​សំណាក់​បរទេស។  តើ​មាន​ជាតិ​ក្រោយ​ទេ? បើ​មាន​ជាតិ​មុន​មាន​ន័យ​ថា​តើ​ជាតិ​មុន​ខ្មែរ​យើង​ធ្វើ​អ្វី​បាន​ជា​ក្រោយ​មក​លំបាក​ម្លេះ? បើ​មាន​ជាតិ​ក្រោយ​មែន តើ​យើង​គួរ​ធ្វើ​អ្វី​នៅ​ជាតិ​នេះ​ដើម្បី​បាន​រស់​នៅ​ប្រសើរ​នៅ​ជាតិ​ក្រោយ? ទាំង​នេះ​ជា​សំនួរ​ពាក់​ព័ន្ធ​អំពី​ជាតិ​ក្រោយ​ ការចាប់​ជាតិ ដែល​ពុទ្ធសាសនិក​ខ្មែរ​ជឿ​យ៉ាង​ងុបងុល និង​គួរ​ត្រូវ​យក​មក​ពិភាគ្សា។ សម្រាប់​ខ្ញុំ​ ជំនឿ​លើ​ជាតិ​ក្រោយ​នេះ​ជា​ជំនឿ​អត់​ឬស្សគល់ និង​ធ្វើ​អោយ​មនុស្ស​ខ្មែរ​ក្លាយ​ជា​មនុស្ស​ទន់​ខ្សោយ ដើរ​មិន​ទាន់​សង្គម​មនុស្សទំនើប និង​ជួប​ប្រទះ​នូវ​ផល​លំបាក​ខាង​សេដ្ឋកិច្ច​នយោបាយ​ ការ​កាប់​សម្លាប់ និង​ភាពក្រី​ក្រ​តោក​...

ហេតុអ្វី​គួរអានរឿងប្រលោម​លោក?

Image
  សំណួរ​ថា​តើ​ហេតុអ្វី​គួរ​អាន​ប្រលោម​លោក ​ជា​សំណួរ​ដែល​អាច​មាន​ចំលើយ​ច្រើន។ សម្រាប់​អ្នក​មិន​ចាប់​អារម្មណ៍​សំណួរ​នេះ​មិន​មាន​ន័យ​អ្វី​ឡើយ។ ប៉ុន្តែ​នៅ​ទីនេះ​ខ្ញុំ​សូម​លើក​ឡើង​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​អាន​ ហើយ​ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​នោះ​ដែរ​ ខ្ញុំ​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ​តាម​ការ​យល់​ឃើញ​ជា​រួម និង​ឆ្លុំ​បញ្ចាំ​ង​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​មាន។ ជា​មួយ​គ្នា​នេះ​ដែរ ខ្ញុំ​និយាយ​សម្រាប់​តែ​ការ​អាន​ប្រលោម​លោក​ណា​ដែល​អ្នក​អាន​គិត​ថា​ខ្លួន​ចូល​ចិត្ត​ប៉ុណ្ណោះ។ មុនចាប់​ផ្តើម​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​គិត​ថា​យើង​គួរ​យល់​ពី​អ្វី​ជា​ប្រលោម​លោក​ជា​មុន​សិន។ តាម​វចនានុក្រម​សម្តេច​ជូន​ណាត់ ប្រលោម​លោក សំដៅ​ដល់​រឿង​ទាំង​ឡាយ​ណា​ដែល​​ធ្វើ​ឡើង​សំដៅ​ប្រលោម​ចិត្ត​មនុស្សដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង​ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការ​ពណ៍ពិត​ប្រាកដ​ជា​គោល​ចារឹកឡើយ។ នៅ​សម័យ​ដែល​លោក​តែ​ង​សៀវភៅ​វចនានុក្រម​នេះ​ឡើង​ លោក​បាន​លើក​ឡើង​ថា​ សម័យ​នោះ​ប្រលោម​លោក​មាន​បី​ប្រភេទ គឺ​ប្រលោម​លោក​ស្នេហា ប្រលោម​លោកកសាង​ជីវភាពខ្លួន និង​ប្រលោម​លោក​ប្រវត្តិសាស្ត្រ។ នៅ​សម័យ​បច្ចុប្បន្ន ប្រហែល​ប្រលោម​លោក​ប្រភ...

ហេតុអ្វី​ការ​អប់​រំ​សំខាន់​សម្រាប់​គ្រួសារ?

Image
ការ​អប់​រំ​នៅ​កម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្នុង​រយៈ​បី​ទសវត្ស​ចុង​ក្រោយ​នេះ។ សាលា​បឋម​សិក្សា​មាន​នៅ​សឹង​គ្រប់​ភូមិ​នៅ​ទូ​ទាំង​ប្រទេស។ លើស​ពី​នេះ ទៀត សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ​មាន​គ្រប់​ស្រុក​ និង​គ្រប់​ខេត្ត។ ជា​មួយ​នឹង​ការ​រីក​ចំរើន​នេះ ការ​ចុះ​ឈ្មោះ​ចូល​រៀន​​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ កុមារ​ខ្មែរ​រហូត​ដល់​ជាង​៥០​ភាគ​រយ​មិន​បាន​រៀន​ចប់​ថ្នាក់​ទី​៦ ឬ​កំរិត​បឋម​សិក្សា​ទេ។ ថតភាព​នេះ​​ស្រប​គ្នា​នឹង​ចំនួន​ពល​ករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា​ជាង​៥០​ភាគរយ​មាន​កំរិត​សិក្សា​ខ្ពស់​បំផុត​ត្រឹម​កំរិត​បឋម​សិក្សា​ប៉ុណ្ណោះ។ ដែល​កាន់​តែ​ជា​បញ្ហា​ទៀត​នោះ កំរិត​នៃ​ការ​អាន និង​សរសេរ និង​ចំណេះ​ផ្នែក​គណិត​វិទ្យា​របស់​កុមារ​ខ្មែរ មាន​កំរិត​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេង ដែល​មាន​ការ​សិក្សា​ដូចគ្នា។ តើ​ហេតុ​អ្វី​បាន​ជា​​កុមារ​ខ្មែរ​មាន​ការ​អប់​រំ​ទាប មិន​មាន​ចំណេះ​ដឹង​ខ្ពស់? ភាព​ក្រី​ក្រ​ជា​កត្តា​ចំបង​ដែល​នាំ​ដល់​ការ​បោះបង់​ការសិក្សា។ ខណៈ​ដែល​ភាព​ក្រី​ក​មាន​ការ​ថយ​ចុះ​ពី​ប្រមាណ​៥០​ភាគ​ក្នុង​ឆ្នាំ​២០០០​មក​ដល់​ប្រមាណ​១៨​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៤ ប្រជាជ​ន​ខ្មែរ​ប្រមាណ​...

ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន

Image
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន  ចេញផ្សាយ  ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2020 AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ​ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្ស​ក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃ​សិក្សា​ប្រមាណ​​២០ ទៅ៣០ភាគរយ នៅតាម​សាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេស​ឡាញ អេឌ្យូ​ខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀប​ចំនូវ​រចនា​សម្ព័ន្ធ​ក្នុង​ការ​គ្រប់​​គ្រង​ទាំងថ្លៃចំណាយ ​ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុង​សាលារៀន​របស់​វិស័យ​​ឯកជន។ លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូស​បញ្ជាក់​ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូល​ក្នុងសាលារៀន  ហើយអ្វីដែលលោកលើកនេះជាទស្សនៈ​បុគ្គលតាមបទពិសោធន៍ជាង២០​ឆ្នាំ​ដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដ​ថាឆ្លុះបញ្ចាំង​គ្រប់​សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថ...

ពត៌មាន​ពិត​ និង​ក្លែងក្លាយ? ធ្វើ​យ៉ាងណា​ទើប​ដឹង?

Image
តើ​អ្វី ហៅ​ថា​ពត៌មាន​ពិត? ​អ្វី ហៅ​ថាពត៌មាន​ក្លែង​ក្លាយ? នេះ​ជា​សំនួរ​ក្តៅ​គគុក​នៅ​គ្រប់​ប្រទេស ពិសេស​សម្រាប់​ប្រទេស​មាន​របប​ផ្តាច់​ការ​ក្នុង​សម័យ​កាល​មាន​សារពត៌មាន​សង្គម។  ហ្វេសប៊ុក​បាន​រីក​សាយ​ភាយ​ មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ហើយ​ជា​ប្រភព​ពត៌មាន​យ់ាង​សំខាន់​សម្រាប់​ពល​រដ្ឋ​កម្ពុជា​រាប់លាន​នាក់។​ ក្រោយ​ពី​រដ្ឋាភិបាល​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​បិទ​ការសែត និង​វិទ្យា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចោទ​ថា​មាន​និន្នាការ​ប្រឆាំង ពល​រដ្ឋ​បាន​ងាក​ទៅ រក​បណ្តាញ​សង្គម​សម្រាប់​ទទួល​ពត៌មាន។ ហើយ​កាសែត​ វិទ្យុ ដែល​បិទ​ក៏​បាន​ផ្សាយ​ពត៌មាន​តាម​បណ្តាញ​សង្គម។ ហើយ​ពល​រដ្ឋ​ផ្សេង​ទៀត​មួយ​ចំនួន​ក៏​ចូល​រួម​ចំណែក​ផ្តល់​ពត៌មាន​ក្នុង​បណ្តាញ​នេះ​ដែរ។  រដ្ឋាភិបាល​ក៏​ប្រើ​បណ្តាញ​សង្គម​សម្រាប់​ផ្សាយ​គោល​នយោបាយ ការងារផ្តល់​សេវា និង​ពត៌មាន​សង្គម​តាម​បណ្តាញ​សង្គមហ្វេសប៊ុក។ គណបក្ស​នយបោយ​កាន់​អំណាច និង​បក្ស​តូច​ៗផ្សេង​ទៀត ព្រម​ទាំង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បក្ស​ប្រជាជន​រំលាយ​ក៏​បន្ត​ផ្សាយ​គោល​នយោបាយ​គណបក្ស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ។​ ដូច្នេះសំណួរ​ថា​តើ​អ្វី​ជា​ពត៌មាន​ពិត អ្វី​ជា​ពត៌មាន​ក្លែង...

ខ្មែរ​ស្រឡាញ់ខ្មែរ?​ ហេតុ​អ្វី​បាន​ខ្មែរ​បែក​បាក់?

Image
ហេតុអ្វី​បាន​ជា​ខ្មែរ​មិន​ស្រឡាញ់ខ្មែរ? ប្រសិន​បើ​ខ្ញុំ​សួរ​សំនួរ​នេះ​ទៅ​កាន់​មនុស្ស​ធម្ម​តា​ដែល​រស់​នៅ​ប្រកប​របរ​តាម​សមាជីវ គាត់​ប្រហែល​នឹង​ឆ្លើយ​ថា ការ​លើក​ឡើង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ខ្មែរ​ស្រឡាញ់ខ្មែរ។​ តាម​ពិត​ ខ្មែរ​មិន​ស្អប់គ្នា​ទេ។ បើ​យើង​ឃើញ​ម្នាក់​មាន​ទុក្ខលំបាក យើង​នឹង​ជួយ​គ្នា ជួយ​យក​អាសារ​គ្នា មិន​ទុក​អោយ​អ្នក​នោះ​រស់​នៅ​លំបាក ឬស្លាប់​ទេ។ នេះ​អាច​ជា​ចំលើយ​មួយ។ ប៉ុន្តែ​ប្រសិន​បើ​សួរ​សំនួរ​ដដែល​នេះ​ទៅ​កាន់​អ្នក​ស្រាវជ្រាវ អ្នកខ្វល់​ខ្វាយ​នឹង​នយោបាយ និង​អ្នក​ស្នេហាជាតិ​ខ្មែរ​មួយ​ចំនួន យើង​នឹង​បាន​ចំលើយ​ខុស​ពី​ខាង​លើ។ ពួកគាត់​ឆ្លើយ​ថា ខ្មែរ​មិន​ស្រឡាញ់គ្នា និង​បែក​បាក់​ជា​យូរ​មក​ហើយ។ ការ​បែក​បាក់​នេះ​យើង​ឃើញ​ជាក់​ស្តែង​ក្នុង​ទំនាស់​នយោបាយ និង​ការ​ឈ្នានីសគ្នារវាង​ក្រុម​នយោបាយ​ដែល​មាន​និន្នាការ​ផ្សេងគ្នា។ ការ​មិន​ស្រឡាញ់​អោបក្រសោប​គ្នា​នេះ​យើង​ឃើញ​ជាក់​ច្បាស់​ ក្នុង​ស្ថានការ​នៃ​ការ​ធ្វើ​ទុក្ខបុកម្និញ​ពីសំណាក់​គណបក្ស​កាន់​អំណាចទៅ​លើ​ក្រុម​ដែល​មិន​គាំទ្រ ​និង​មាន​គំនិត​នយោបាយ​សេដ្ឋកិច្ច​ផ្សេង។ ការ​រំលាយ​គណបក្ស​នយោបាយ និង​ហាម​ប្រាម​មិន​អោយ​ក្រុម​អ្នក​មាន​គំនិត​នយោបាយ​ផ្សេង...